បារាំង៖ ខ្សែប្រយុទ្ធរបស់ក្រុម Athletico Madrid កីឡាករ Antione Griezmann បានបង្ហើបនៅក្នុងបទសម្ភាសន៍មួយថា ខ្លួនចង់លេងជាមួយមិត្តជម្រើសជាតិបារាំង កីឡាករ Paul Pogba ជារៀងរាល់ថ្ងៃ។

កីឡាករ Antione Griezmann បាននិយាយថា បើមានឱកាស ខ្លួននឹងលេងជាមួយកីឡាករ Pogba ជារៀងរាល់ថ្ងៃ ដោយមិនចេះហត់ ព្រោះ Pogba ជាមនុស្សចេះលេងសើចច្រើន គួរឲ្យចង់នៅជិត មិនតែប៉ុណ្ណោះ រូបគេចេះក្បាច់បញ្ជូនបាល់ជាច្រើន ដែលកីឡាករផ្សេងៗទៀត គ្មានសមត្ថភាពអាចធ្វើបាន។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី កីឡាករ Griezmann រូបនេះ បានបញ្ជាក់ថា ទោះបីជាគេចង់លេងជាមួយ Pogba រាល់ថ្ងៃមែន តែមិនមានន័យថា រូបគេនឹងផ្លាស់ប្តូរក្លិបទៅកាន់ Manchester United នោះទេ។

បន្ថែមលើនេះ កីឡាករ Griezmann បានសារភាពប្រាប់ទៀតថា គេប៊ិះតែនឹងផ្លាស់ប្តូរក្លិបទៅកាន់ Man Utd ទៅហើយ កាលពី២ឆ្នាំមុន។ ប៉ុន្តែរូបគេសម្រេចចិត្ត នៅបន្តចុះកុងត្រាលេងឲ្យ Athletico Madrid វិញ ក្រោយពីក្រុមនេះ បានត្រូវសហព័ន្ធ FIFA ពិន័យមិនឲ្យទិញកីឡាករថ្មីចូល ចំនួនពេញមួយរដូវកាល។ 

កិច្ចសម្ភាសរវាង Pogba និង Griezmann

គួរឲ្យដឹងផងដែរថា ពាក្យចចាមអារ៉ាមបានលេចឮថា កីឡាករ Antione Griezmann បានចុះហត្ថលេខាជាមួយក្រុម Barcelona រួចទៅហើយ ដោយព័ត៌មាននេះនឹងត្រូវប្រកាសជាសាធារណៈ នៅពេលចប់រដូវកាលនេះ៕

កីឡាករ Griezmann និង Pogba
Griezmann ពេលប្រកួតជាមួយ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]