ភ្នំពេញ៖ ជានិច្ចកាល ហ្គេតប៊ីតែងយកចិត្តទុកដាក់ ផ្តល់ឱកាស និងចែករំលែកបទពិសោធន៍ល្អៗដល់យុវជន និងនិស្សិតនៅតាមសាកលវិទ្យាល័យនានា ដោយរំពឹងថា នឹង ក្លាយទៅជាទុនមួយដ៏សំខាន់ សម្រាប់ពួកគេយកទៅអនុវត្តនៅពេលចូលបម្រើការងារនៅតាមក្រុមហ៊ុននានា។ 

នៅក្នុងឆ្នាំនេះហ្គេតប៊ី បានសហការជាមួយសាកលវិទ្យាល័យកម្ពុជា បង្កើតនូវវគ្គបណ្តុះបណ្តាល Merchandising ស្តីពីការរៀបផលិតផលលើធ្នើតាមទីផ្សារ និងយុទ្ឋសាស្រ្តក្នុងការលក់ផលិតផលជាដើម ដើម្បីផ្តល់ឱកាសឲ្យនិស្សិតបានអនុវត្តដោយផ្ទាល់។ 

ហ្គេតប៊ី បង្កើតកម្មវិធីប្រកួត រៀបផលិតផលលើធ្នើ ដើម្បីឲ្យនិស្សិតបានអនុវត្តផ្ទាល់ៗ

ហ្គេតប៊ី ក៏បានបង្កើតការប្រកួតមួយ ដោយតម្រូវឲ្យពួកគេរៀបផលិតផលលើធ្នើយ៉ាងណាដើម្បីឲ្យមានភាពទាក់ទាញ ការទទួលការកម្មង់ទិញពីដេប៉ូចែកចាយ និងយុទ្ឋសាស្រ្តក្នុងការលក់ផលិតផល។ ការប្រកួតបានដំណើរការនៅតាមទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីដេប៉ូចែកចាយទាំងអស់ដោយពួកគាត់បានកម្មង់ទិញផលិតផលយ៉ាងច្រើនពីសិស្សនិស្សិត ដោយនេះជាភាពជោគជ័យ និងលទ្ធផលពីការអនុវត្តជាក់ស្តែងរបស់សិស្ស និស្សិត។

ហ្គេតប៊ី បង្កើតកម្មវិធីប្រកួត រៀបផលិតផលលើធ្នើ ដើម្បីឲ្យនិស្សិតបានអនុវត្តផ្ទាល់ៗ

ពីមួយឆ្នាំទៅមួួយឆ្នាំកម្មវិធីនេះកាន់តែទទួលបានការគាំទ្រពីសិស្ស និស្សិត និងសាកលវិទ្យាល័យនានាដោយមានកំណើនអ្នកចូលរួមកាន់តែច្រើន។

ក្រោយបញ្ចប់ការប្រកួត ក្រុមហ៊ុនក៏បានធ្វើការប្រគល់​វិញ្ញាបនបត្រ ប្រាក់រង្វាន់ និង កាដូជាផលិតផលជាច្រើន ដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមផងដែរ៕

ហ្គេតប៊ី បង្កើតកម្មវិធីប្រកួត រៀបផលិតផលលើធ្នើ ដើម្បីឲ្យនិស្សិតបានអនុវត្តផ្ទាល់ៗ
ហ្គេតប៊ី បង្កើតកម្មវិធីប្រកួត រៀបផលិតផលលើធ្នើ ដើម្បីឲ្យនិស្សិតបានអនុវត្តផ្ទាល់ៗ
ហ្គេតប៊ី បង្កើតកម្មវិធីប្រកួត រៀបផលិតផលលើធ្នើ ដើម្បីឲ្យនិស្សិតបានអនុវត្តផ្ទាល់ៗ
ហ្គេតប៊ី បង្កើតកម្មវិធីប្រកួត រៀបផលិតផលលើធ្នើ ដើម្បីឲ្យនិស្សិតបានអនុវត្តផ្ទាល់ៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]