ភ្នំពេញ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់ គេឃើញតារាប្រុសស្រី បាននាំគ្នាថតបទចម្រៀង ថតខារ៉ាអូខេ ទុកត្រៀមរួចជាស្រេចដើម្បីស្វាគមន៍ពិធីបុណ្យប្រពៃណីជាតិ របស់យើងដ៏ធំមួយនេះ។

ចំណែកឯកញ្ញា វ៉ាន់ នីឡា តារាកំប្លែងវ័យក្មេង និងមានសម្រស់ស្រស់ស្អាត ក៏បានស្លៀកឈុតប្រពៃណីខ្មែរ បញ្ចេញនូវសម្រស់របស់ខ្លួនផងដែរ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ នៅលើហ្វេសប៊ុក និងអ៊ីនស្តារក្រាមរបស់កញ្ញា បានបង្ហោះនូវរូបភាពនាង ក្នុងស្លៀកឈុតប្រពៃណីខ្មែរបុរាណ ជារបៀបទេពអប្សរយ៉ាងស្រស់ត្រកាល ខុសប្លែកពីសព្វដង។

ព្រមជាមួយគ្នានេះដែរ តារាកំប្លែងស្រីរូចស្រស់កញ្ញា វ៉ាន់ នីឡា ក៏បានរៀបរាប់នៅលើរូបភាពទាំងនោះថាជា ទេវតាឆ្នាំថ្មី ។

ដោយនៅក្នុងនោះ កញ្ញា វ៉ាន់ នីឡា ក៏បានទទួលនូវការសរសើរ ពីបណ្តាអ្នកគាំទ្រជាច្រើននាក់ថា ពេលនាងស្លៀកពាក់ និងប្រដាប់គ្រឿងអលង្ការបុរាណពេញខ្លួនបែបនេះ ធ្វើឱ្យនាងកាន់តែមានសម្រស់ស្រស់ស្អាត ជាងពេលរាល់ដងតែម្តង ៕

តោះទស្សនារូបភាពកញ្ញា វ៉ាន់ នីឡា ដូចខាងក្រោមនេះ នៅក្នុងឈុតបុរាណខ្មែរយើង៖ 

តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
នីឡា ក្នុងឈុតទេវតាឆ្នាំថ្មី
នីឡា ក្នុងឈុតទេវតាឆ្នាំថ្មី
នីឡា ក្នុងឈុតទេវតាឆ្នាំថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា