ស្វីស៖ ក្រុមជម្រើសជាតិព័រទុយហ្គាល់ និង ក្រុមជម្រើសជាតិ អេស្ស៊ីប បានធ្វើដំណើរទៅកាន់ទីក្រុង Zurich នៃប្រទេស ស្វីស ដើម្បីជួបគ្នាកម្តៅសាច់ដុំ ខណៈដែលព្រឹត្តិការណ៍ World Cup កំពុងតែខិតជិតចូលមកដល់ ដោយការប្រកួតនេះបានបញ្ចប់ដោយលទ្ធផល ២-១ (ព័រទុយហ្គាល់ ២ ទល់នឹង អេស្ស៊ីប ១) ។

គ្រាន់តែការប្រកួតបានចាប់ផ្តើមភ្លាម ធ្វើឲ្យអ្នកទស្សនាមានការជក់ចិត្តមែនទែនដោយសារ ក្រុមទាំងពីរបានវាយបកគ្នា ទៅវិញទៅមកយ៉ាងលឿនៗ តែក្រុមទាំងពីរសំណាងមិនល្អ ដោយចប់តង់ទីមួយ ជាមួយនឹងលទ្ធផល ០-០។ 

លុះចូលមកដល់តង់ទី២ ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លិប Liverpool កីឡាករ Mohamed Salah បានស៊ុតរកគ្រាប់ឲ្យ ប្រទេសអេស្ស៊ីប នាំមុខមុននៅនាទី ទី៥៦។ ខណៈការប្រកួតកាន់តែខិតមកដល់ទីបញ្ចប់ហើយ ក្រុមអេហ្ស៊ីបមានសង្ឃឹមថា អាចនឹងយកជ័យជម្នះជូនជាតិវិញ។

Ronaldo

តែការសង្ឃឹមនេះ ត្រូវបានខ្ចាត់ខ្ចាយដោយនៅនាទី៩០+២ កីឡាករ Cristiano Ronaldo បានតែតបញ្ចូលទីមួយគ្រាប់ ជួយឲ្យព័រទុយហ្គាល់តាមស្មើក្នុងលទ្ធផល ១ទល់១។

មិនទាន់បានប៉ុន្មានផង ពោលគឺ នៅនាទីទី៩០+៤ ស្រាប់តែកីឡាករ Ronaldo ដដែលបានតែតបញ្ចូលទីមួយគ្រាប់ទៀត ជួយឲ្យជម្រើសជាតិព័រទុយហ្គាល់ឈ្នះ ទាំងប្រផុតប្រផើយ ដោយលទ្ធផលបញ្ចប់ទៅ ២ទល់១។

គួរបញ្ជាក់ថា ពីរគ្រាប់របស់កីឡាករ Ronaldo បានជួយឲ្យគេឡើងទៅឈរនៅលេខ៣ (៨១គ្រាប់) នៃតារាងកីឡាករដែលស៊ុតបញ្ចូលទី ឲ្យជម្រើសជាតិច្រើនជាងគេ ដោយទម្លាក់កីឡាករ Kunishige Kamamoto (៨០គ្រាប់) របស់ប្រទេសជប៉ុន ចំណែកឯអ្នកដែលឈរនៅកំពូលតារាងនោះ គឺកីឡាករ Ali Daei របស់ប្រទេស អ៊ឺរ៉ង់ (១០៩គ្រាប់) តាមដោយកីឡាករ Ferenc Puskas នៃប្រទេសហុងហ្គារី (៩៨) ៕

ខាងក្រោមនេះ ជាវីដេអូ Highlight នៃការប្រកួតកាលយប់មិញ៖

រូបភាពខ្លះៗក្នុងការប្រកួត
រូបភាពខ្លះៗក្នុងការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]