អេស្ប៉ាញ៖ ក្រោយពីលេចឮព័ត៌មានថា កីឡាករ Antione Griezmann ចង់ចាកចេញពីក្រុម Athletico Madrid ពេលនេះ ស្រាប់តែកីឡាករ Diego Costa បានទទូចសុំជាសាធារណៈ ធ្វើយ៉ាងណាដើម្បីកុំឲ្យ Griezmann ចាកចេញពីក្រុម។

កីឡាករ Diego Costa បានថ្លែងប្រាប់សារព័ត៌មានថា Griezmann មិនគួរចាកចេញទេ ពីព្រោះថា កីឡាករខ្សែប្រយុទ្ធរូបនេះ គឺជាតួអង្គដ៏សំខាន់មួយរូប ដែលធ្វើឲ្យខ្លួន (Costa) ត្រលប់មកលេងឲ្យ Athletico Madrid ។ ដូច្នេះ Griezmann មិនគួរទៅណាចោលគេនោះទេ។

កីឡាករវ័យ២៩ឆ្នាំរូបនេះ បានបន្តទៀតថា ក្លិប Athletico Madrid ស្រលាញ់ និងត្រូវការ Griezmann ខ្លាំងណាស់ ហើយគេក៏ជឿជាក់ថា រូបគេនឹងយល់ដឹងអំពីរឿងនេះ និងសម្រេចចិត្តបន្តអាជីពលេងឲ្យ Athletico Madrid ជាបន្តទៀត។ 

កីឡាករ Antoine Griezmann និង​ កីឡាករ Diego Costa

គួរបញ្ជាក់ថា ថ្មីៗនេះមានលេចឮពាក្យចចាមអារ៉ាមជាច្រើនថា កីឡាករ Griezmann បានយល់ព្រមចុះហត្ថលេខាជាមួយក្រុម Barcelona រួចរាល់ទៅហើយ។ ប៉ុន្តែភាគីទាំងសងខាង Griezmann និង Barcelona ក៏មិនទាន់បានចេញមុខមកបញ្ជាក់អំពីរឿងនេះ ជាសាធារណៈនៅឡើយនោះទេ ៕

Messi និង​កីឡាករ Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]