ទល់លាមក គឺជាអាការដែលក្រពះពោះវៀនរបស់អ្នកមានបញ្ហា និងរបត់ពោះវៀនធ្វើធ្វើការខុសពីធម្មតា។  មនុស្សម្នាក់ៗសុទ្ធតែជួបប្រទះបញ្ហាទល់លាមកនេះ តែបើឧស្សាហ៍កើតមានញឹកញាប់វិញ  វាអាចបង្កជាការឈឺចាប់ ហើយអាចប្រឈមនឹងហានិភ័យនៃជំងឺឬសដូងបាតថែមទៀតផង។

បើទោះបីជាមានថ្នាំមួយចំនួនអាចធ្វើការព្យាបាលអាការទល់លាមកបានក៏ពិតមែន ប៉ុន្តែវាក៏អាចបង្កជាផលប៉ះពាល់ដល់សុខភាពដែរ ដូច្នេះហើយបានជាថ្ងៃនេះយើងសុំណែនាំមិត្តអ្នកអាន អំពីវិធីប្រើប្រាស់ប្រេងអូលីវដើម្បីព្យាបាលអាការទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។

ហេតុអ្វីប្រេងអូលីវអាចជួយដល់បញ្ហាទល់លាមក?

- ប្រេងអូលីវអាចជួយបង្កើនទឹកប្រម៉ាត់ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារក្នុងការដុតរំលាយជាតិខ្លាញ់ និងចំណីអាហារឱ្យបានល្អប្រសើរជាងមុន។ ជាពិសេសវាអាចរក្សាសំណើមពោះវៀនធំ និងសម្រួលដល់ពោះវៀនធំឱ្យការបន្ទោរបង់កាន់តែងាយស្រួលជាងមុន បង្ការ និងព្យាបាលបញ្ហាទល់លាមកផងដែរ។

- ប្រេងអូលីវអាចប្រឆាំងនឹងអាការហើម ឬរលាកពោះវៀនធំ

- ប្រេងអូលីវមានផ្ទុកសារធាតុមួយចំនួនដែលអាចជួយធ្វើឱ្យលាមកទន់ ងាយស្រួលបន្ទោរបង់

- សារធាតុ និងរ៉ែសំខាន់ៗដែលមាននៅក្នុងប្រេងអូលីវដូចជា វីតាមីន E វីតាមីនK សារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់ឆ្អែតអូមេហ្គា៣ (Omega-3 Fatty Acids) ដែលអាចជួយដល់ប្រព័ន្ធរំលាយអាហារសុខភាពក្រពះពោះវៀន និងព្យាបាលអាការទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។

(ប្រេងអូលីវ ​អ្នកអាចរកទិញបានដោយងាយនៅតាមបណ្តាផ្សារទំនើប ​និងពិនិត្យឈ្មោះឱ្យបានត្រឹមត្រូវ ​ដោយជ្រើសរកតែប្រភេទប្រេងអូលីវ Extra Virgin Olive Oil មកប្រើតែប៉ុណ្ណោះ)

ដូច្នេះដើម្បីកុំឱ្យខាតពេលយូរ មកតាមដានការប្រើប្រាស់ប្រេងអូលីវ ដើម្បីព្យាបាលអាការទល់លាមកទាំងអស់គ្នា៖

ប្រេងអូលីវ

១.ប្រេងអូលីវ

- ជាដំបូងគ្រាន់តែទទួលទានប្រេងអូលីវ ១ ទៅ២ស្លាបព្រាបាយនៅពេលព្រឹកពេលពោះទទេ

- បន្ទាប់មក ហាមទទួលទានទឹក ឬអ្វីទាំងអស់រយៈពេល ១ម៉ោង បន្ទាប់ពីទទួលទានប្រេងអូលីវរួច។ ជាចុងក្រោយអ្នកនឹងរត់ទៅបន្ទប់ទឹកភ្លាមៗដើម្បីបន្ទោរបង់ ហើយអាការទល់លាមករបស់អ្នកប្រាកដជាធូរស្រាលជាមិនខាន។

ចំណាំ៖ អ្នកក៏អាចបញ្ចុកប្រេងអូលីវ ១ស្លាបព្រាដល់កូនតូចៗរបស់អ្នកដែលមានបញ្ហាទល់លាមកផងដែរ ដើម្បីធ្វើឱ្យអាការបានធូរស្រាល។

ប្រេងអូលីវ

២.ប្រេងអូលីវ និងក្រូចឆ្មារសម្បកលឿង (Lemon)

- អ្នកគ្រាន់តែលាយប្រេងអូលីវ ១ស្លាបព្រា ជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ១ស្លាបព្រា (Lemon អាចទិញនៅផ្សារទំនើប តែបើពិបាករកប្រើក្រូចឆ្មារធម្មតាក៏បាន)

- បន្ទាប់មកទទួលទានវាមុនពេលចូលគេងរាល់យប់ នោះអាការទល់លាមករបស់អ្នកប្រាកដជាបានប្រសើរឡើង។

ប្រេងអូលីវ និងក្រូចឆ្មារសម្បកលឿង (Lemon)

៣. ប្រេងអូលីវ និងទឹកក្រូច

- ច្របាច់ទឹកក្រូចស្រស់ៗ ១កែវ រួចលាយជាមួយនឹងប្រេងអូលីវ ២ស្លាបព្រា កូរចូលគ្នាឱ្យសព្វ

- បន្ទាប់មកទទួលទានទឹកមួយនេះ រាល់ពេលព្រឹកពេលពោះទទេ នោះអាការទល់លាមកនឹងបានធូរស្រាល។

ចំណាំ៖ សម្រាប់កូនក្មេង អ្នកអាចលាយប្រេងអូលីវកន្លះស្លាបព្រា ជាមួយនឹងទឹកក្រូចច្របាច់ស្រស់ៗ ១ពែងជំនួសវិញ ដើម្បីព្យាបាលជំងឺទល់លាមក។

ប្រេងអូលីវ និងទឹកក្រូច

៤. ប្រេងអូលីវ និងទឹកដោះគោជូរ

- យកទឹកដោះគោជូរធម្មជាតិគ្មានជាតិស្ករ និងខ្លាញ់ ១ពែង លាយជាមួយនឹងប្រេងអូលីវ ១ស្លាបព្រា កូរចូលគ្នាឱ្យសព្វ

- បន្ទាប់មក អ្នកត្រូវទទួលទានវា ១ថ្ងៃ ៣ដង គឺ ពេលព្រឹកពេលពោះទទេម្តង ពេលអាហារថ្ងៃត្រង់ម្តង និងពេលយប់មុនចូលគេងម្តងទៀត។

- អនុវត្តបែបនេះជាប្រចាំអ្នកនឹងអស់កង្វល់ពីបញ្ហាទល់លាមក។

ប្រេងអូលីវ និងទឹកដោះគោជូរ

៥. ប្រេងអូលីវ និងផ្លែចេក

- យកចេកទុំ ១ផ្លែបកសម្បកចេញ រួចកាត់វាជាដុំៗកិនលាយជាមួយនឹង ប្រេងអូលីវចំនួន ១ស្លាបព្រា

- បន្ទាប់មក ទទួលទានវា ១ថ្ងៃ ៣ដងរហូតដល់បញ្ហាទល់លាមករបស់អ្នកជាសះស្បើយ។

ប្រេងអូលីវ និងផ្លែចេក

៦. ប្រេងអូលីវ និងម្នាស់

- យកសាច់ម្នាស់ដែលកាត់ដុំៗ ១ចាន មកកិន ឬក្រឡុកលាយជាមួយនឹងប្រេងអូលីវ ១ស្លាបព្រា

- ជាចុងក្រោយ អ្នកអាចទទួលទានវា មួយថ្ងៃ ២ដងដើម្បីជំនួយដល់ចលនាពោះវៀន និងធ្វើឱ្យអាការទល់លាមកបានធូរស្រាលជាងមុន។

ប្រេងអូលីវ និងម្នាស់

៧. ប្រេងអូលីវ និងកាហ្វេ

- យកប្រេងអូលីវ ១ស្លាបព្រា កូរលាយជាមួយនឹងកាហ្វេក្តៅៗស្រស់ៗ ១ពែង

- បន្ទាប់មក ទទួលទានវា២ដងក្នុងមួយថ្ងៃ គឺពេលព្រឹកម្តង និងពេលល្ងាចម្តង។

- វិធីមួយនេះអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ថែមទាំងជួយសម្រួលអាការទល់លាមកផងដែរ។

ប្រេងអូលីវ និងកាហ្វេ

៨.ប្រេងអូលីវ និងទឹកដោះគោឆៅ

- យកប្រេងអូលីវ ១ស្លាបព្រាកូរលាយនៅក្នុងទឹកដោះគោឆៅក្តៅឧណ្ហៗ ១កែវ

- បន្ទាប់មកទទួលទានទឹកនេះរាល់ព្រឹកពេលពោះទទេ នោះអាការទល់លាមកប្រាកដជាបានធូរស្រាលជាងមុន។

ប្រេងអូលីវ និងទឹកដោះគោឆៅ

៩. ប្រេងអូលីវ និងផ្លែឈើ

អ្នកអាចយកផ្លែឈើណាក៏បាន ដែលសម្បូរទៅដោយជាតិកាកសរសៃអាហារមកធ្វើជាសាឡាត់ផ្លែឈើលាយជាមួយនឹងប្រេងអូលីវដូចជា៖ ផ្លែប៉ោម និងសារីជាដើម ។ ដោយគ្រាន់តែលាងផ្លែឈើឱ្យបានស្អាត ដោយមិនបាច់ចិតសម្បករួចកាត់ជាចំណិតៗហើយលាយជាមួយប្រេងអូលីវ ១ស្លាបព្រា។ រួចទទួលទានវាជាប្រចាំរាល់ថ្ងៃ នោះអាការទល់លាមកប្រាកដជាបានធូរស្រាលជាងមុន។

ប្រេងអូលីវ និងផ្លែឈើ

១០. ប្រេងអូលីវ និងបន្លែ

ងាយៗ គ្រាន់តែអ្នកទទួលទានបន្លែដែលសម្បូរទៅដោយជាតិកាកសរសៃអាហារដូចជា៖ សណ្តែក ដំឡូងជ្វា ផ្កាខាត់ណាខៀវ និងពពួកបន្លែបៃតងជាច្រើនមុខផ្សេងទៀតជាមួយនឹងប្រេងអូលីវដើម្បីសម្រួលអាការទល់លាមក។

ប្រេងអូលីវ និងបន្លែ

សម្គាល់៖

- ដើម្បីឱ្យការព្យាបាលអាការទល់លាមកកាន់តែមានប្រសិទ្ធភាព អ្នកត្រូវតែទិញប្រេងអូលីវសុទ្ធដែលមានដាក់អក្សរថា Extra Virgin Olive Oil ហើយអាចរកទិញបានដោយងាយនៅរាល់ផ្សារទំនើបនានា។

គន្លឹះបន្ថែម៖

ដើម្បីការពារ និងធ្វើឱ្យអាការទល់លាមកកាន់តែធូរស្រាលអ្នកអាចអនុវត្ត និងចៀសវាងការទទួលទានអាហារមួយចំនួនដូចជា៖

- កាត់បន្ថយការទទួលទានអាហារដែលមានជាតិខ្លាញ់ និងសាច់ច្រើន រួមទាំងអាហាកែច្នៃផ្សេងៗ

- ធ្វើសកម្មភាពបន្ថែមដូចជាហាត់ប្រាណ ឬហាត់យូហ្គា

- កាត់បន្ថយភាពតានតឹងនៅក្នុងអារម្មណ៍

- ទទួលទានទឹកឱ្យបានច្រើន យ៉ាងហោចឱ្យបាន ៨កែវក្នុងមួយថ្ងៃ

- ទទួលទានបន្លែ និងផ្លែឈើដែលសម្បូរទៅដោយជាតិកាកសរសៃអាហារឱ្យបានច្រើនដូចជាផ្លែប៉ោម ពពួកផ្លែក្រូច ផ្លែល្ហុង និងពពួកផ្លែឈើជាច្រើនមុខផ្សេងទៀត។

ក្នុងករណីអ្នកអនុវត្តវិធីសាស្រ្តធម្មជាតិខាងលើដោយការប្រើប្រេងអូលីវ និងអនុវត្តគន្លឹះបន្ថែមខាងលើរួចហើយ តែអាការទល់លាមកនៅតែមិនធូរស្រាលនោះ អ្នកត្រូវតែប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]