អង់គ្លេស៖ អ្នកវិទ្យាសាស្រ្តបានដឹងពីមុនមកហើយថាសមុទ្រនៅជិតកោះ Hawaii មានគំនរសំរាមធំជាងគេលើលោកដែលហូរមកពីគ្រប់ទីកន្លែងជុំវិញពិភពលោក ក៏ប៉ុន្តែអ្វីដែលគេមិនបានដឹងនោះគឺគំនរសំរាមនេះ ធំជាងការដែលគេរំពឹងទុកដល់ទៅ ១៦ដងឯណោះ។

បើតាមការសិក្សាបានបង្ហាញថា គំនរនេះមានទំហំ ១,៦លានគីឡូម៉ែត្រការ៉េ។ វាមានកម្ទេចសម្រាមជិត២ពាន់លានកម្ទេច ហើយមានទំងន់៨ម៉ឺនតោន។

សំរាមដែលគេប្រមូលបានមកពីមហាសមុទ្រ

ប្រធានផ្នែកនៃការស្រាវជ្រាវក្នុងការលាងសម្អាតមហាសមុទ្រ លោក Joost Dubois បាននិយាយថា «យើងចង់ដឹងទំហំរបស់វាឲ្យបានប្រាកដ»។ ដូចនេះហើយការវិភាគនេះ គេបានប្រើកប៉ាល់៣០គ្រឿង និងយន្តហោះ២គ្រឿងដើម្បីវាស់ប្រវែងវាមើល។

មានប្លាស្ទិចយ៉ាងតិចណាស់៨លានតោនបានហូរចូលសមុទ្រក្នុងមួយឆ្នាំៗ។ ដែលចំនួននេះវាស្មើនឹង ឲ្យឡានចាក់សំរាមចូលសមុទ្ររៀងរាល់នាទីឲ្យគ្រប់មួយឆ្នាំអីចឹង។

ឧបករណ៍ទាញយកសំរាម

បំណែកនៃសំរាមទាំងនេះនឹងក្លាយជាចំណីរបស់ត្រី ហើយវានឹងវិលត្រលប់មកក្នុងខ្លួនមនុស្សវិញនៅពេលដែលត្រីនោះក្លាយជាម្ហូបរបស់មនុស្ស។

ក្រុមសម្អាតមហាសមុទ្របាននិយាយថា គេនឹងតាមសម្អាតប្លាស្ទិច ក៏ប៉ុន្តែក្នុងល្បឿនយឺតមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ វាសំខាន់សម្រាប់គេណាស់ ក្នុងការទាញយកសំរាមពីមហាសមុទ្រមកបំលែងទៅជាវត្ថុដែលអាចប្រើបានវិញ។

សាស្ត្រាចារ្យ Edward Hill មកពីមឈ្ឈមណ្ឌលសមុទ្រជាតិនៃចក្រភពអង់គ្លេសបាននិយាយថា «មហាសមុទ្រគឺសំខាន់ណាស់សម្រាប់អនាគតមនុស្សជាតិ។ មនុស្ស៩ពាន់លាននាក់នឹងត្រូវការពឹងផ្អែកលើមហាសមុទ្រសម្រាប់អាហារ។ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងនៅឡើយថានៅក្នុងសមុទ្រនោះមានអ្វីខ្លះទេ»៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]