អង់គ្លេស៖ ក្លិប Manchester United បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទាក់ទាញអតីតកីឡាករកំពូលរបស់ក្រុម Arsenal ប៉ុន្តែចាប់តាំងពីចូលរួមក្រុមថ្មីហើយមក កីឡាករ Alexis Sanchez ហាក់បីជាធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ កីឡាករ Alexis Sanchez បានបង្ហោះសារខ្លីមួយ បង្ហាញពីអារម្មណ៍របស់ខ្លួន នៅលើគណនី Instagram ជាមួយនឹងរូបថតមួយសន្លឹកផងដែរ។

ក្នុងការបង្ហោះនោះ រូបគេហាក់បីដូចជា បានសារភាពថា ខ្លួនកំពុងតែមានអារម្មណ៍នឿយហត់ផ្លូវចិត្តយ៉ាងខ្លាំង ដោយហេតុតែរូបគេ មានការលំបាកក្នុងការសម្របខ្លួនទៅនឹងជីវិតនៅឯទឹកដី Old Trafford ។

កីឡាករ Sanchez បានយករូបថតរបស់ខ្លួនឯងញញឹម ខណៈពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឈីលី អមដោយសារជំរុញទឹកចិត្តខ្លួនឯងមួយថា៖ 

រូបថតដែល Alexis Sanchez បានបង្ហោះ
កីឡាករ Alexis Sanchez
Alexis Sanchez ពេលនៅលេងឲ្យ Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]