រាជធានីភ្នំពេញ ៖ ​​ជា​​​និស្សិត​​ម្នាក់​ដែល​​កំពុង​​តែ​​ខិត​ខំ​ប្រឹង​ប្រែង​​សិក្សា​រៀន​ សូត្រ​​នៅ​​សាកល​វិទ្យា​ល័យ​​អាស៊ី​អឺរ៉ុប ​ឆ្នាំ​ទី​២ ​ផ្នែក​​អក្សរ​​សាស្ត្រ​អង់​គ្លេស​ ​កញ្ញា​ស្បោង ​រិទ្ធី​យ៉ា អាយុ​​១៩​ឆ្នាំ ​បាន​ជ្រៀត​ខ្លួន​​ប្រឡូក​​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​ និ​ង​សម្តែង​​តាម​រយៈ​ការ​ប្រឡង​​តារា​ទូរទស្សន៍​​នៃស្ថានីយ​ទូរទស្សន៍​​ បាយ័ន​។ ​ការ​ចំណាយ​ពេល​វេលា​​ដ៏ មាន​តម្លៃ​​ជ្រៀត​ចូល​ទៅ​ក្នុង​វិស័យ​​សិល្បៈ​ចម្រុះ​​នេះ ​ដោយ​សារ​​​នាង​មាន​និស្ស័យ​​ស្រឡាញ់​​សិល្បៈ​​មិន​អាច​កាច់​ផ្តាច់​បាន​​ ទើប​​នៅ​ឆ្នាំ​​២០១០ ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​ចូល​ប្រឡង​​ប្រកួត​ប្រជែង​​រូប​សម្ផស្ស​​ និង​ទឹក​ដម​​សំឡេង​​ក្នុង​កម្មវិធី​តារា​ទូរទស្សន៍​​នៃ​ស្ថានីយ​​ទូរទស្សន៍​ ​បាយ័ន ​ហើយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ ។

កញ្ញា​ស្បោង ​រិទ្ធី​យ៉ា ​​បាន​ឱ្យ​អ្នក​​យក​ព័ត៌​មាន​យើង​​​​ដឹង​ថា ក្រោយ​ពី​​ជាប់​ជា​តារា​ទូរទស្សន៍​​មក​ នាង​ក៏ចាប់​អាជីព​​ជា​អ្នក​ចម្រៀង​នៅតាម​ពិធី​មង្គល​​ការ និង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​​ស្ថានីយ​ទូរទស្សន៍នានា​ផង​ ដែរ ។ ​កន្លង​មក​នាង​តែង​តែ​​មាន​ឱ​កាស​​បាន​ប​ង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ប្រគំ​ តន្ត្រី​​តាម​ស្ថានីយ​ទូរទស្សន៍​​បាយ័ន​ និង​អប្សរា​​ប៉ុស្តិ៍​លេខ​១១ ដោយ​ជ្រើស​​រើស​​បទ​ចម្រៀង​​សម័យ​​ចម្រុះ ហើយ​​ថ្មីៗ​នេះ​នាង​ឡើង​ច្រៀង​​នៅ​ក្នុង​កម្ម​វិធី​ដួង​តារាមាស​២០១២ ​រប​ស់​ស្ថានីយ​ទូរទស្សន៍​​អប្សរា​ប៉ុស្តិ៍​លេខ​​១១ នាង​បាន​ជ្រើស​រើស​​បទ​ចម្រៀង​​៤​បទ ​​គឺ​បទ «​សូម្បី​​គេង​លក់​ក៏​មិន​ឃ្លាត​​ពីគ្នា​» ​ប​ទ «មើល» បទ «ឃាត់​​​យ៉ាង​ណា​​បើ​បង​ចង់​បែក» និង​បទ «មិន​ឃើញ​ទឹក​​ភ្នែក​​អ្នក​ចាស់ តែ​ឃើញ​ស្នាម​ញញឹម​​អ្នក​ថ្មី»។

តាមរយៈ​ប​ទ​​ចម្រៀង​៤​បទ​ខាង​លើ​នេះ​មិន​ត្រឹម​តែ​​​ មាន​ទឹក​ដម​ពីរោះ​​រណ្តំ​ចិត្ត​​ប្រិយ​មិ​ត្ត​អ្នក​​ទស្សនា​​ផ្ទាល់​​ ប៉ុណ្ណោះ​ទេ ​តែនាង​បាន​​ធ្វើ​ឱ្យ​​យុវ​វ័យ​​​ជា​ច្រើនអណ្តែត​​អណ្តូង​​លង់​ក្នុង​ សម្ផស្ស​​របស់​​​នាង​ថែម​ទៀត​ផង ។ កញ្ញា​ស្បោង ​រិទ្ធី​​យ៉ា ឱ្យ​ដឹង​ទៀត​ថា ​​​កន្លង​មក​នាង​ក៏​ធ្លាប់​ចូល​រួម​ថតសម្តែង​​កាយ​វិការ​ខារ៉ា​អូខេ​ឱ្យ​ ផលិត​កម្ម​​រ៉ក់ និង​សម្តែង​ថត​​ភាព​យន្ត​ភាគ​ឱ្យ​ទូរទស្សន៍​ CTN ​តាម​រយៈ​រឿង​ «បេះ​ដូង​អ្នក​ការពារ» ​និង​សម្តែង​ថត​ឱ្យ​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ ក្នុង​រឿង «ពេជ្រ​ក្នុង​បេះដូង» និង​​ថត​ឱ្យ​ប៉ុស្តិ៍​​បាយ័ន​តាម​រយៈ​រឿង «ទឹក​ភ្នែក​ហូរ​គ្មាន​​អ្នក​ជូត» ដែល​​អ្នក​ដឹក​នាំ​​តម្រូវ​ឱ្យ​នាង​​សម្តែង​ជាតួ​អង្គ​កាច​ឆ្នាស​ឆ្នើម​​ ឈ្នា​នីស​គេ ។

ក​ញ្ញា​ស្បោង ​រិទ្ធី​យ៉ា និយាយ​​ថា ការ​ក្លាយ​ជា​​អ្នក​សិល្បៈ​​មិនត្រឹមតែ​សប្បាយ​ មាន​​អារម្មណ៍​​ស្រស់​ថ្លា​​ប៉ុណ្ណោះទេ គឺថែម​ទាំង​មាន​គេ​ស្គាល់​​ច្រើន និង​បាន​​ដើរ​លេង​កម្សាន្ត​តាម​តំបន់​​ទេស​ចរណ៍ធម្ម​ជាតិ​​គ្រប់​ខេត្ត​-​ ក្រុង​ទូទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ផង​ដែរ ។ នាងសន្យាថា ​នឹង​ធ្វើ​​ជា​អ្នក​ចម្រៀង ​​និង​សម្តែង​​រហូត​ដល់​ចាស់​កោង​ខ្នង ​៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]