អាមេរិក៖ អ្នកវិទ្យាសាស្ត្របានបង្កើតត្រីយន្តមួយដែលអាចហែលបានដូចត្រីមែនទែនអីចឹង ហើយវានឹងអាចបង្កើនប្រសិទ្ធភាពក្នុងការស្រាវជ្រាវជម្រកសត្វក្នុងសមុទ្របានទៀតផង។

ក្រុមអ្នកស្រាវជ្រាវបានដាក់ឈ្មោះត្រីយន្តនេះថា «SoFi»។ មនុស្សយន្តនេះមានកាយវិការដូចជាត្រីពិតប្រាកដ ដែលអាចឲ្យវាហែលបានយ៉ាងល្អ ហើយវាក៏ះអាចហែលកាត់ផ្កាថ្មនិងស្លែបានដោយគ្មានបញ្ហា។ គេអាចបញ្ជាត្រីនេះ ដោយប្រើប្រដាប់បញ្ជាពីចម្ងាយបាន។

នៅក្នុងរបាយការណ៍របស់អ្នកបង្កើតត្រីនេះបាននិយាយថា «បចេ្ចកវិទ្យាដែលយើងមានបច្ចុប្បន្នមិនអាចឲ្យយើងធ្វើការសិក្សាលើជម្រកធម្មជាតិ ដោយមិនរំខានដល់សត្វនោះទេ» គេបានបន្តថា «ត្រីនេះអាចហែលបានគ្រប់ទិសដៅទាំងអស់ ហើយវាអាចហែលបានយូរទៀតផង»៕

ទស្សនាការហែលរបស់ត្រីយន្តនេះក្នុងសមុទ្រខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]