អង់គ្លេស៖ ក្រោយបង្ហាញទម្រង់លេង យ៉ាងល្អគួរឲ្យភ្ញាក់ផ្អើលឲ្យក្រុម Liverpool ពេលនេះតម្លៃខ្លួនរបស់ Salah ឡើងថៃ្លប្រមាណដល់ទៅ ២០០លានផោន (ប្រហែល ២៨០លានដុល្លារអាមេរិក) ឯណោះ ។

គិតមកត្រឹមពេលនេះ ខែ្សប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប បានស៊ុតបញ្ចូលទីគ្រប់កម្មវិធីចំនួន ៣៤គ្រាប់ហើយ ខណៈក្នុងលីកវិញ រូបគេស៊ុតបានចំនួន ២៨គ្រាប់។  

Mohamed Salah

បើយោងតាមប្រភពសារព័ត៌មានមួយចំនួន បានចុះផ្សាយថា ដោយសារតែ ការឡើងទម្រង់លេងយ៉ាងខ្លាំង របស់អតីតកីឡាករក្រុម Chelsea និង AS Roma រូបនេះ តម្លៃខ្លួនទីផ្សាររបស់គេ ក៏បានឡើងថ្លៃយ៉ាងគំហុកដែរ ពោលគឺ មានតម្លៃដល់ទៅ ២០០លានផោន (ប្រហែល ២៨០ដុល្លារអាមេរិក)។ 

Mohamed Salah

គួរឲ្យដឹងថា ក្រុមយក្សមួយចំនួន ដែលមានដូចជា Barcelona, Paris St-Germain និងក្រុម Real Madrid កំពុងមានការចាប់អារម្មណ៍ ទៅលើខែ្សប្រយុទ្ធល្បឿនលឿន រូបនេះ ប៉ុន្ដែ Liverpool ទំនងនឹងមិនអាចលក់ កីឡាករឆ្នើមរបស់ខ្លួនឡើយ ត្បិតពួកគេទើបតែបាត់បង់ Coutinho ទៅកាន់ Barcelona កាលពីខែមករា កន្លងទៅនេះឯង ៕ 

Mohamed Salah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]