អេស្ប៉ាញ៖ កីឡាករ Cristiano Ronaldo បានបន្តទម្រង់លេងដ៏ល្អរបស់ខ្លួន និងមានគ្រាប់បាល់តាមជិតទាន់កីឡាករ Lionel Messi ហើយ បន្ទាប់ពីកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានរកគ្រាប់បាល់ចំនួន ៨ប្រកួត ទាំងជាប់ក្នុងការប្រកួតគ្រប់ក្របខ័ណ្ឌទាំងអស់។

ទម្រង់លេងរបស់ Ronaldo ក្នុងពេលនេះ គឺផ្ទុយគ្នាស្រឡះ ពីទម្រង់លេងរបស់គេកាលពីនៅដើមរដូវកាល ដោយគ្រានោះ គេគេអាចស៊ុតបញ្ចូលទី បានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ សម្រាប់ការប្រកួតក្នុងលីកចំនួន ៧ដង។

បើយោងតាមប្រភពសារព័ត៌មាន Marca បានឲ្យដឹងថា នៅពេលដែលដាច់គ្រាប់បាល់ពី Messi ជាង ១១គ្រាប់ កីឡាករ Cristiano Ronaldo បានធ្វើការភ្នាល់គ្នា ជាមួយនឹងមិត្តរួមក្រុមរបស់ខ្លួន ថារូបគេនឹងបំបាក់ដៃគូប្រជែង Messi ព្រមទាំងកីឡាករដទៃទៀត ដើម្បីដណ្តើមយកពានរង្វាន់ ស្បែកជើងមាស សម្រាប់កីឡាករស៊ុតបញ្ចូលទីច្រើនបំផុត ក្នុងក្របខ័ណ្ឌ La Liga ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីធ្វើការស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់ នៅចុងសប្តាហ៍នេះ កីឡាករវ័យ ៣៣ឆ្នាំ រូបនេះ បានឡើងទៅឈរនៅលំដាប់លេខ ២ ដោយធ្វើការនាំមុខកីឡាករ Luis Suarez ចំនួន ១គ្រាប់ និងតាមពីក្រោយកីឡាករ Messi ចំនួនបីគ្រាប់ផងដែរ ៕ 

កីឡាករ Cristiano Ronaldo
កីឡាករ Lionel Messi
កីឡាករ Luis Suarez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]