អាមេរិក៖ អតីតខែ្សបម្រើរបស់ក្រុម Manchester United និងក្រុម Bayern Munich កីឡាករ Bastian Schweinsteiger បានក្លាយជាឪពុកកូនដំបូង ក្រោយភរិយា Ana Ivanovic បានសម្រាលកាលពីម្សិលមិញនេះ។ 

Bastian Schweinsteiger និងភរិយា Ana Ivanovic

Schweinsteiger ដែលសព្វថៃ្ងប្រកបអាជីពនៅលីកកំពូលអាមេរិក បានបង្ហោះរូបភាពជើងកូនប្រុសរបស់ខ្លួន តាមរយៈបណ្ដាញសង្គម Instagram និងបានសរសេរខ្លឹមសារថា «ស្វាគមន៍មកកាន់ពិភពមួយនេះ សម្រាប់កូនប្រុសរបស់ពួកយើង» ។ 

Schweinsteiger បង្ហោះរូបភាពជើងកូនរបស់គេ

ជាមួយគ្នានេះដែរ ភរិយា និងជាអតីតកីឡាការិនីវាយកូនបាល់ Ivanovic ក៏បានបង្ហើបដំណឹងនៃការផ្ដល់កំណើត កូនដំបូងរបស់នាងផងដែរ តាមរយៈការបង្ហោះរូបភាពតុក្ដតាខ្លាឃ្មុំធំៗជាច្រើនក្នុងបន្ទប់ ក្នុងន័យស្វាគមន៍កូនប្រុសរបស់ខ្លួន នៅលើបណ្ដាញសង្គម។

សូមបញ្ជាក់ថា Bastian Schweinsteiger បានចំណាយពេល ២រដូវកាល នៅកីឡដ្ឋាន Old Trafford និងបានឈ្នះ FA Cup ម្ដងផងដែរ មុនពេលសម្រេចចិត្ដចូលរួមលេងនៅលីក MLS របស់អាមេរិក រហូតមកទល់បច្ចុប្បន្ន ៕ 

Ivanovic បានបង្ហោះរូបភាពតុក្កតា
Bastian Schweinsteiger កាលលេងឲ្យ Man Utd
Bastian Schweinsteiger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]