អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះក្រុម Tottenham Hotspur នៅកីឡដ្ឋានជាតិអង់គ្លេស Wembley ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup។ 

Chelsea ដែលបំបាក់ Leicester City ក្នុងម៉ោងបន្ថែមដោយលទ្ធផល ២-១ កាលពីម្សិលមិញ ក្នុងវគ្គ៨ក្រុមចុងក្រោយ នឹងត្រូវប៉ះក្រុម Southampton ដែលបំបាក់ Wigan ២-០ កាលពីយប់ថៃ្ងសៅរ៍។ ការប្រកួតទាំង ២នេះ នឹងត្រូវធើ្វឡើងនៅក្នុងកីឡដ្ឋានជាតិរបស់អង់គ្លេស ខណៈកាលបរិច្ឆេទនៃការប្រកួត គឺនៅចុងសប្ដាហ៍ថៃ្ងទី២១ ឫ២២ ខែមេសា ខាងមុខនេះ។

សូមបញ្ជាក់ថា ក្រុមជើងឯកកាលពីឆ្នាំមុន គឺ Arsenal បានធ្លាក់តាំងពីជុំទី៣ មកម៉្លេះ ខណៈក្រុមធំៗមួយចំនួន ដូចជា Manchester City, Liverpool ជាដើម បានធ្លាក់តាំងពីជុំមុនៗរួចមកហើយ ៕  

Manchester United
Tottenham Hotspur
Chelsea
Southampton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]