ភ្នំពេញ៖ ទោះបីជា តារាសម្តែងស្រីស៊ិចស៊ី វ៉ាង ស្រីណូ មិនសូវប្រឡូកក្នុងសិល្បៈក៏ដោយ ក៏រូបនាង នៅតែមានប្រជាប្រិយភាពដដែល នៅក្នុងបណ្តាញសង្គម។

នៅក្នុងនោះដែរ តារាស្រីរូបនេះ តែងតែបង្ហាញនូវ ជីវិតឯកជនរបស់នាងជាញឹកញាប់ ដែលស្តែងពី ភាពមានបានរបស់នាង ដែលធ្វើឲ្យ អ្នកគាំទ្រ មានការចាប់អារម្មណ៍ យ៉ាងខ្លាំង និងចង់បានជីវិតដូចជានាង។

ជាពិសេស កាលពីប៉ុន្មានម៉ោងមុន រូបនាង បានបង្ហាញសារមួយដែលចង់ដឹងចិត្ត មហាជន តើនៅមានអ្នកគាំទ្រនាងទេ បើនាងវិលចូលសិល្បៈវិញ ព្រោះថា នាងបានបាត់មុខ ចេញពីវិស័យនេះ យូរឆ្នាំមកហើយ។

ដោយក្នុងនោះ នាងបានសរសេរសារថា «បើស្រីណូចូលសិល្បៈវិញនៅមានអ្នកគាំទ្រអត់?? វ័យក៏ជ្រេបន្តិចដែរ បំណងគឺមានតែម្យ៉ាងគឺដោយសារតែសំណូមពរមិត្តក្នុងហ្វេសប៊ុក chat មកអោយចូលសិល្បៈវិញគឺរាប់រយរាប់ពាន់សារ»។

ក្រោយសំណួរនេះ បានដឹងគ្រប់គ្នា ពេញបណ្តាញសង្គម ក៏មានមតិជាច្រើន ពិតជាចង់ឲ្យ នាងវិលចូលសិល្បៈវិញណាស់ ដើម្បីអាចបង្ហាញនូវទេពកោសល្យ ក្នុងការសម្តែងរបស់នាងជាថ្មី ហើយអ្នកខ្លះ ក៏បាននិយាយថា បើនាងចូលវិញ ប្រាកដជានៅល្បីដូចមុន ព្រោះថា គេក៏មិនសូវភ្លេចមុខនាងប៉ុន្មានដែរ៕

វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ