បរទេស៖ ខ្សែការពារស្លាបឆ្វេងរបស់ក្រុម Atletico Madrid កីឡាករ Filipe Luis អាចនឹងខកខានចូលរួមការប្រកួត World Cup នៅប្រទេសរុស្ស៊ី ក្នុងខែមិថុនា ខាងមុខនេះ ដោយសារតែ ជើងឆ្វេងរបស់គេមានបញ្ហាបាក់ឆ្អឹង។

កាលពីថ្ងៃសុក្រ ក្លិប Atletico Madrid បានប្រាប់ឲ្យដឹងថា ជើងឆ្វេងរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានរងរបួសនៅក្នុងតង់ទី ២ ក្នុងពេលធ្វើការប្រកួតទល់នឹងក្រុម Lokomotiv Moscow សម្រាប់ពានរង្វាន់ក្របខ័ណ្ឌ Europa League ។

យ៉ាងណាមិញ មកទល់ពេលនេះ ក្លិបយក្សនៅអេស្ប៉ាញមួយនេះ មិនទាន់បានប្រាប់នៅឡើយទេថា តើកីឡាករ Felipe Luis អាចនឹងអវត្តមាន រហូតដល់ពេលណានោះទេ។ ប៉ុន្តែជាធម្មតា ការរងរបួសបែបនេះ អាចនឹងបណ្តាលឲ្យ កីឡាករខកខានការប្រកួតបានយ៉ាងហោចណាស់ក៏ ៦សប្ដាហ៍ ឬអាចយូរជាងនេះ ប្រសិនជារូបគេត្រូវការវះកាត់នោះ។

គួរឲ្យដឹងផងដែរថា កីឡាករ Filipe Luis បានបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ជាមួយក្រុមជម្រើសជាតិប្រេស៊ីលដំបូងបំផុត នៅក្នុងឆ្នាំ ២០០៩ មកម្ល៉េះ ៕

កីឡាករ Filipe Luis
កីឡាករ Filipe Luis ពេលរងរបួស
កីឡាករ Filipe Luis ពេលរងរបួស
កីឡាករ Filipe Luis

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]