បរទេស៖ តារាឆ្នើមរបស់ស្ថាប័ន UFC កីឡាករ Conor McGregor បានទិញឡានម៉ាក BMW ដែលមានតម្លៃដល់ទៅ ៤ម៉ឺនផោន (ប្រហែល ៥៥,៧៧១ដុល្លារអាមេរិក) ទុកជាកាដូក្នុងឱកាសពិធីខួបកំណើតម្ដាយរបស់គេ។ 

Conor ទិញឡានជូនម្ដាយ

បុរសសញ្ជាតិអៀរឡង់ រូបនេះ បានបង្ហោះរូបភាពឡាន ក្នុងបណ្ដាញសង្គម Instagram ដែលរូបគេបានចំណាយលុយខ្ទង់ម៉ឺនដុល្លារនេះ ទិញវាទុកជាការដឹងគុណក្នុងថ្ងៃពិសេសរបស់ម្ដាយខ្លួន។

ក្នុងការបង្ហោះនោះដែរ McGregor ក៏បានសរសេរខ្លឹមសារមួយចំនួនដែរថា «ខ្ញុំដឹងថា ពួកយើងបានទិញវា (រថយន្ដ) កាលពីសប្ដាហ៍មុនមកម្ល៉េះ ប៉ុន្ដែឥឡូវពួកយើងបានបង្ហាញឲ្យឃើញវាហើយ» ។  

Conor ទិញឡានជូនម្ដាយ

សូមបញ្ជាក់ថា McGregor គឺជាកីឡាករដែលអាចរកចំណូលបានច្រើនជាងគេ ក្នុងពិភពកីឡាទាំងអស់។ ជាក់ស្ដែង ក្នុងបញ្ជីកីឡាករ ដែលរកចំណូលបានច្រើនរបស់ Forbes ក្នុងឆ្នាំ២០១៨  បានឲ្យដឹងថា អ្នកលេងក្នុងទ្រុងនេះ អាចវ៉ាដាច់កីឡាករបាល់ទាត់ Cristiano Ronaldo ក្នុងនាមជាកីឡាករម្នាក់ ដែលអាចរកចំណូលបានច្រើនជាងគេថែមទៀតផង ៕ 

McGregor និង Ronaldo
Conor ទិញឡានជូនម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]