ឈីលី៖ អ្នកចាំទីរបស់ក្រុម Manchester City កីឡាករ Claudio Bravo ត្រូវបានខាងសហព័ន្ធបាល់ទាត់របស់ខ្លួនរិះគន់ ដោយសារតែ បដិសេធមិនមកលេងឲ្យជម្រើសជាតិ។

កីឡាករវ័យ ៣៤ឆ្នាំ រូបនេះ បានបដិសេធការកោះហៅមកលេង ឲ្យក្រុមជម្រើសជាតិ ក្រោយគ្រូបង្វឹករបស់ប្រទេសឈីលី លោក Reinaldo Rueda បានហាមឃាត់មិនឲ្យកីឡាករ Bravo យកគ្រូបង្វឹកផ្ទាល់ខ្លួន មកកាន់កន្លែងហ្វឹកហាត់ជម្រើសជាតិ។

កីឡាករ Bravo បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានស្នើសុំទៅកាន់គ្រូបង្វឹកជម្រើសជាតិ Reinaldo Rueda ដើម្បីពិភាក្សារឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែខ្លួនបែរជាមិនទទួលបាន ការឆ្លើយតប ឬដំណឹងអ្វីសោះមកវិញ។

ដោយសារតែបែបនេះហើយ ទើប Bravo គិតថាប្រហែលជាលោក Rueda មិនមានគម្រោងកោះហៅរូបគេ ទៅលេងក្នុងការប្រកួតរបស់ប្រទេសឈីលី ខាងមុខនោះឡើយ។

កីឡាករ Bravo បានបន្តថា ក្រោយពីមិនបានទទួលដំណឹងអ្វីសោះ ខ្លួនក៏បានរៀបចំដំណើរកម្សាន្តជាមួយគ្រួសារ ប៉ុន្តែក៏ស្រាប់តែលេចឮព័ត៌មានថា ខ្លួនបានជាប់ជម្រើសជាតិទៅវិញ។ 

កីឡាករ Claudio Bravo

ចំណែកឯ ប្រធានសហព័ន្ធបាល់ទាត់ របស់ប្រទេសឈីលី លោក Arturo Salah វិញ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា ហេតុផលដែលកីឡាករ Bravo បានលើកឡើង គឺមិនសមហេតុផលទាល់តែសោះ។ ហើយបើទោះបីជាយ៉ាងណាក្តី ក៏រូបគេត្រូវតែចេះគោរព ដល់ការសម្រេចចិត្ត របស់សហព័ន្ធជម្រើសជាតិដែរ។

តែទោះជាយ៉ាងណា លោក Salah បានប្រាប់ទៅ Bravo ថា ក្រុមជម្រើសជាតិនឹងស្វាគមន៍រូបគេជានិច្ច បើសិនជារូបគេចង់ត្រលប់មកចូលរួម ជាមួយជម្រើសជាតិវិញ។

គួរបញ្ជាក់ផងដែរថា ជម្រើសជាតិឈីលី នឹងជួបប្រកួតជាមួយក្រុមជម្រើសជាតិស៊ុតអែត នៅថ្ងៃទី២៥ ខែមីនា ខាងមុខនេះ ៕ 

គ្រូបង្វឹកជម្រើសជាតិ Reinaldo Rueda
លោក Arturo Salah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]