អង់គ្លេស៖ ខណៈដែលកីឡាករខ្សែប្រយុទ្ធ Harry Kane បានរងរបួស ក្រុម Tottenham អាចនឹងកាន់តែជួបបញ្ហាបន្ថែម បាត់បង់ខ្សែប្រយុទ្ធមួយរូបទៀត ដោយសារតែ គេត្រូវបម្រើកាតព្វកិច្ចជូនជាតិ។

កីឡាករខ្សែប្រយុទ្ធ Heung-min Son ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងកោះហៅ ឲ្យទៅចូលបម្រើក្នុងជួរកងទ័ព ដោយសារតែ កីឡាកររូបនេះ បានដល់អាយុដែលច្បាប់របស់កូរ៉េខាងត្បូង តម្រូវឲ្យចូលបម្រើជួរកងទ័ព។

កីឡាករខ្សែប្រយុទ្ធ Heung-min Son និង Harry Kane

គួរឲ្យដឹងថា ក្នុងច្បាប់ប្រទេសកូរ៉េខាងត្បូង បានចែងមកថា បុរសជនជាតិកូរ៉េខាងត្បូង ចាប់ពីអាយុ ២១ឆ្នាំ ដល់ ២៨ឆ្នាំ គឺតម្រូវឲ្យចូលទៅបម្រើក្នុងជួរកងទ័ព ឲ្យបានយ៉ាងតិច ២១ខែ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្នុងនោះត្រូវបានគេដឹងថា ក៏នៅតែមានអ្នកល្បីៗមួយចំនួន រួមមានដូចជា តារាចម្រៀង តារាសម្តែង ក៏ដូចជាកីឡាករផ្សេងៗជាច្រើនផ្សេងទៀត បានព្យាយាមគេចខ្លួនចេញ ពីច្បាប់ទ័ពនេះផងដែរ។ 

ដោយឡែក សម្រាប់ប្រទេសផ្សេងៗ ដែលមានច្បាប់បែបនេះ ក៏ត្រូវបានគេដឹងថា តែងបានលើកលែង និងពន្យាពេលដល់ ពួកតារាៗ ឬ កីឡាករទាំងនោះផងដែរ ដោយរង់ចាំរហូតដល់ពួកគេចូលនិវត្តន៍។ ខណៈឯប្រទេសកូរ៉េខាងត្បូងវិញ គឺនៅមិនមានច្បាប់លើកលែងបែបនេះនៅឡើយនោះទេ។ 

កីឡាករខ្សែប្រយុទ្ធ Heung-min Son

ប៉ុន្តែក្នុងនោះ ក៏មានការករណីលើកលែងខ្លះៗ សម្រាប់កីឡាករមួយចំនួន ដែលនាំកេរ្តិ៍ឈ្មោះមកជូនប្រទេសជាតិ ដូចជា អត្តពលិកណាដែលឈ្នះមេដាយ ពីព្រឹត្តិការណ៍អូឡាំពិក ឬ ក៏ជួយឲ្យក្រុមជម្រើសជាតិ ទទួលបានជោគជ័យនៅលើព្រឹត្តិការណ៍អន្តរជាតិណាមួយ នោះនឹងត្រូវបានរដ្ឋាភិបាលលើកលែង មិនចាំបាច់ចូលបម្រើទ័ពឡើយ ៕

តារាសម្តែង Rain នៅក្នុងឯកសណ្ឋានទាហាន
តារាសម្តែង T.O.P នៅក្នុងឯកសណ្ឋានទាហាន
អត្តពលិក Jin Jong-oh ដែលឈ្នះមេដាយជូនជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]