ជប៉ុន៖ នៅខែមីនានេះ គឺដល់គំរប់ខួប៧ឆ្នាំនៃគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិនៅតំបន់ Tohoku នៃប្រទេសជប៉ុនហើយ  ដែលកាលនោះបាននាំឲ្យមានគ្រោះមហន្តរាយដល់រោងចក្រនុយក្លេអែនៅតំបន់ Fukushima។

គួរឲ្យដឹងថា គ្រោះមហន្តរាយនៃរលកយក្សស៊ូណាមិបានបណ្ដាលឲ្យមនុស្សជាង ១សែន៨ពាន់នាក់បាត់បង់ជីវិត។

រលកយក្សស៊ូណាមិ ក៏បានទាញយកកាកសំណល់៥លានតោនជាមួយវាទៅសមុទ្រវិញដែរ។ ហើយបើទោះបីជា៧០% នៃកាកសំណល់ទាំងនោះបានលិចទៅបាតសមុទ្រក៏ពិតមែន តែនៅសល់ជាង ១,៥លានតោនទៀត កំពុងអណ្ដែតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។

បន្ទាប់ពីមានការបំផ្លិចបំផ្លាញដ៏ធំសម្បើមនេះ មានទីក្រុងខ្លះបានហាមឃាត់មិនឲ្យមានការសាងសង់នៅលើដីទាបជិតច្រាំងឡើយ ក្រុងខ្លះទៀតទាមទារឲ្យមានការលើកដីឲ្យខ្ពស់ជាងមុនសិនទើបអាចសាងសង់ជាក្រោយ។

ហើយមានក្រុងខ្លះទៀតបានសាងសង់ជញ្ជាំងសមុទ្រ។ ជញ្ជាំងសមុទ្រប្រវែងជិត ៤០០គីឡូម៉ែត្រ ត្រូវបានគេសាងសង់ឡើង ដើម្បីការពាររលកយក្សស៊ូណាមី ដែលអាចកើតឡើងក្នុងពេលអនាគត។ ជប៉ុនបានចំណាយប្រាក់ជាង ១២ពាន់លានដុល្លារដើម្បីសាងសង់ជញ្ជាំងសមុទ្រកម្ពស់ ១២ម៉ែត្រ។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកមិនពេញចិត្តវាដែរ។

មានអ្នកខ្លះបាននិយាយថា «វាមានអារម្មណ៍ដូចនៅក្នុងគុកអីចឹង ទាំងយើងមិនបានធ្វើអ្វីខុសផងនោះ»។ ហើយខ្លះទៀតបានព្រួយបារម្ភថាវានឹងអាចកាត់បន្ថយចំនួនភ្ញៀវទេសចរ។ 

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានអ្នកពេញចិត្តជញ្ជាំងនេះច្រើនដែរ មានអ្នកខ្លះថា «ខ្ញុំមិនអាចនិយាយថាវាគួរតែទាបជាងនេះ ឬក៏ខ្ញុំមិនត្រូវការវានោះទេ។ អគុណទៅជញ្ជាំងនេះហើយដែលខ្ញុំអាចប្រកបមុខរបរខ្ញុំវិញបាន»៕

ខាងក្រោមជារូបភាពខ្លះៗបង្ហាញពីជញ្ជាំងសមុទ្រនៅប្រទេសជប៉ុន៖

ការវាយលុកដោយរលកយក្សស៊ូណាមីកាលពីឆ្នាំ ២០១១
អគារទាំងឡាយត្រូវបានការពារនៅក្នុងជញ្ជាំងសមុទ្រ
ជញ្ជាំងប្រវែង១២ម៉ែត្រនេះ គេជំនួសជញ្ជាំង៤ម៉ែត្រចាស់ដែលផ្ដួលដោយរលកយក្ស
អ្នកនេសាទចតទូកនៅជាប់ជញ្ជាំង
កសិដ្ឋាន Oyster នៅពីក្រៅជញ្ជាំង
ជញ្ជាំងនេះនឹងអាចទប់រលកយក្សស៊ូណាមីកុំឲ្យចូលដីបាន
បើទោះបីជារលកនោះធំជាងជញ្ជាំងទៀតក៏ដោយ ក៏វាអាចពន្យារពេលបានដែរ
ទូរលក់ភេសជ្ជនៅពីមុខជញ្ជាំង
ជញ្ជាំងទាំងនេះក៏មានបង្អួចមើលទៅសមុទ្រផងដែរ
បាវខ្សាច់ត្រូវបានគេដាក់ឡើងនៅលើជញ្ជាំងចាស់ដើម្បីជួយពង្រឹងវា
ជញ្ជាំងថ្មីៗក៏នៅតែបន្តសាងសង់ជាបន្តបន្ទាប់
ដើមឈើតំណាងក្ដីសង្ឃឹមដែលនៅឈររឹងមាំក្រោយរលកយក្សឆ្នាំ២០១១
ទេសភាពពន្លឺព្រះអាទិត្យលិចពីលើជញ្ជាំងសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]