អង់គ្លេស៖ កាលពីយប់មិញនេះ ក្រុមតោខៀវ Chelsea បានចាប់ផ្តើមការប្រកួតទល់នឹងក្រុម Barcelona ហាក់មិនល្អសោះ ពោលគឺ លេងបានត្រឹមតែ ២នាទីប៉ុណ្ណោះ ក្រុមដែលធ្លាប់តែមានទម្រង់ការពារល្អមួយនេះ បែរជាបានរបូតមួយគ្រាប់បាត់ទៅហើយ។

បន្ទាប់ពីការប្រកួតបានបញ្ចប់ទៅ អ្នកចាំទីរបស់ Chelsea កីឡាករ Thibaut Courtois បានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងបានប្រាប់អំពី ចំណុចខ្សោយរបស់គេ ទៅកាន់សារព័ត៌មានទៀតផង។ 

អ្នកចាំទីសញ្ជាតិ ប៊ែលហ្ស៊ិក រូបនេះ បានប្រាប់ថា៖ 

កីឡាករ Thibaut Courtois
«ខ្ញុំមិននឹកស្មានថាកីឡាករ Messi នឹងធ្វើការស៊ុតពីកន្លែងនោះឡើយ ហើយកំហុសរបស់ខ្ញុំនោះគឺ ខ្ញុំធ្វើការបិទប្រលោះជើងខ្លួនឯងយឺតពេក។ ខ្ញុំធ្លាប់បានលេងជាមួយគេ ជាច្រើនដងមកហើយ ហើយគេ (Messi) ក៏ធ្លាប់បានស៊ុតបាល់បញ្ចូលទី តាមប្រហោងជើងរបស់ខ្ញុំ ជាច្រើនសាផងដែរ។ សម្រាប់អ្នកចាំទី ដែលមានកម្ពស់ជិត ២ម៉ែត្រ ដូចជារូបខ្ញុំ ប្រលោះជើង គឺជាចំណុចខ្សោយធំបំផុតរបស់ខ្ញុំ។ យ៉ាងណាមិញ បើទោះបីជាខ្ញុំ ឈរនៅក្នុងទីធម្មតាក៏ដោយ ក៏នៅតែមានកន្លែងគ្រោះថ្នាក់ជាច្រើនទៀតដែរ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្ត រត់ចេញមកក្រៅបែបនេះ» ។
រូបតំណាង

លើសពីនេះទៅទៀត អ្នកចាំទីវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថា រូបគេបានបង្កើតកំហុសដ៏ធំមួយនេះ ប៉ុន្តែគេសង្ឃឹមថា អ្នកគាំទ្រក្លិបតោខៀវ នឹងអាចបំភ្លេចរឿងទាំងនេះចោលផងដែរ៕ 

រូបតំណាង

ទស្សនាវីដេអូឃ្លីប គ្រាប់បាល់ដែល Messi បានស៊ុតចូលប្រលោះជើង Thibaut Courtois ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]