អេស្ប៉ាញ៖ ក្រោយពីក្រុម Chelsea បានចាញ់យ៉ាងអាម៉ាស់មុខក្រោមដៃក្រុម Barcelona គ្រូបង្វឹករបស់ Chelsea មិនត្រឹមតែមិនអន់ចិត្តនោះទេ ប៉ុន្តែរូបលោកបែរទៅជាសសើរកីឡាករ Messi ទៅវិញ។

លោក Antonio Conte បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីការប្រកួតថា Messi គឺជាកីឡាករល្អបំផុតក្នុងលោក។ លោកពិតជាស្ងើចសសើរដល់កីឡាករ Messi ណាស់ ដែលមានសមត្ថភាពអាចស៊ុតបញ្ចូលទី បានដល់ទៅ ៥០ ឬ ៦០គ្រាប់ស្ទើរតែគ្រប់រដូវកាល។ 

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី រូបនេះ បានបន្តទៀតថា អ្នកដែលទស្សនាបាល់ទាត់ មិនថាគាំទ្រក្រុមណាទេ គួរតែមានការគោរពស្ងើចសសើរ ទៅលើកីឡាករដ៏អស្ចារ្យរូបនេះ ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំថា កីឡាករឆ្នើម Messi នឹងលេងឲ្យក្រុម Barcelona រហូតដល់គេចូលនិវត្តន៍ផងដែរ។ 

លោក Antonio Conte និង កីឡាករ Lionel Messi
Lionel Messi ក្រោយពីស៊ុតបញ្ចូលទីកាលពីយប់មិញ

ក្រៅពីសសើរកីឡាករ Messi លោក Conte ក៏បានលើកនិយាយ ពីក្រុមរបស់លោកដែរថា ក្រុមលោកពិតជាសំណាងអាក្រក់ណាស់ ដោយចូលលេងមិនទាន់បានប៉ុន្មានផង ត្រូវក្រុម Barcelona ស៊ុតបញ្ចូលទីបានបាត់ទៅហើយ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី គ្រូបង្វឹកវ័យ ៤៨ឆ្នាំ រូបនេះ ក៏បានលើកទឹកចិត្តកីឡាករ ក្រុមរបស់លោកឲ្យខិតខំប្រឹងប្រែងជាបន្តទៀត ហើយលោកក៏មានមោទនភាព ទៅលើកីឡាករលោក គ្រប់រូបទាំងអស់ ទោះបីជាពួកគេមិនទទួលបាន លទ្ធផលល្អក៏ដោយ ៕

កីឡាកររបស់ Chelsea ក្រោយពីការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]