អេស្ប៉ាញ៖ កាលពីយប់មិញនេះ ក្រុមអ្នកមានបុណ្យ Barcelona បានបើកទ្វារកីឡដ្ឋាន Camp Nou ស្វាគមន៍ក្រុមភ្ញៀវ Chelsea ដោយការប្រកួតបញ្ចប់ទៅ ក្នុងលទ្ធផល Barcelona  ៣ ទល់ Chelsea ០។

ក្នុងការប្រកួតដ៏ស្វិតស្វាញនោះ ចាប់ផ្តើមមិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែកីឡាករឆ្នើម Lionel Messi ស៊ុតបញ្ចូលទីមួយគ្រាប់ធ្វើឲ្យ Barcelona នាំមុខមុននៅនាទីទី៣។

នៅនាទី២០ កីឡាករវ័យក្មេង Ousamane Dembele បានស៊ុតមួយជើងបញ្ចូលទី ធ្វើឲ្យ Barcelona បញ្ចប់តង់ទីមួយ ដោយលទ្ធផល ២-០។ លុះនៅនាទីទី៦៣ កីឡាករ Lionel Messi ដដែល បានរកគ្រាប់បន្ថែមឲ្យ Barcelona ដោយស៊ុតចូលក្រោមប្រលោះជើងអ្នកចាំទីរបស់ Chelsea កីឡាករ Thibaut Courtois ជួយឲ្យ Barcelona ឈ្នះ Chelsea នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ។ 

គួរបញ្ជាក់ផងដែរថា ពីរគ្រាប់របស់ Messi បានជួយឲ្យរូបគេបំបែកកំណត់ត្រា ក្លាយទៅជាកីឡាករម្នាក់ ដែលស៊ុតបញ្ចូលទីបាន ១០០គ្រាប់ ក្នុងក្របខ័ណ្ឌ UEFA Champions League ខណៈដែលកីឡាករ Cristiano Ronaldo ឈរនៅលេខ១ (ស៊ុតបញ្ចូលទីបាន ១៣៧)។

ក្នុងនោះដែរ ក្រុម Barcelona ក៏បំបែកកំណត់ត្រាមួយផងដែរ ដោយក្នុងការប្រកួត៤០ដង នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយនេះ គឺក្លិបអ្នកមានបុណ្យនេះ ចាញ់តែបួនប្រកួតតែប៉ុណ្ណោះ (ឈ្នះ២៦ដង ស្មើ១០ដង បើគិតទាំងពីរជើង) ៕ 

ទស្សនាវីដេអូខាងក្រោម៖ 

សកម្មភាពខ្លះៗក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះៗក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះៗក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះៗក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះៗក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះៗក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]