ភ្នំពេញ៖ ដូចប្រិយមិត្តបាន ជ្រាបហើយថា តារាសម្ដែងសាច់សខ្ចី កញ្ញា គៀត សុវណ្ណឡាង និង តារាសម្ដែងប្រុសរាងខ្ពស់សង្ហា លោក លោក លឹម ជាឡាយ តែងត្រូវបានមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង  ពីទំនាក់ទំនងអ្នកទាំង២។

ដោយថ្មីៗនេះ គេសង្កេតឃើញថាពួកគេ ហាក់បីដូចជាមានភាពស្និទ្ធស្នាលខ្លាំងណាស់ ជាពិសេស តាមរយៈការបង្ហោះរូបនានា ដែលផុសលើបណ្ដាញសង្គម  ជាហេតុធ្វើឲ្យចម្ងល់ទស្សនិកជន កាន់តែឆ្ងល់ខ្លាំងឡើង។

យ៉ាងណាមិញ មិនថាការសម្ដែង ឬរូបភាពដែលតារាសម្ដែងល្បីឈ្មោះ ទាំង២រូបនេះ បានចែកចាយ តែងតែទទួលបានការគាំទ្រ និងការកោតសរសើរជានិច្ច ព្រោះមិនថាមុខមាត់ រូបរាង ពិតជាសាកសមគ្នា ខ្លាំងមែនទែន ។

ប៉ុន្តែ ប្រិយមិត្តប្រហែលជាមិន នឹកស្មានទេថា នៅពីក្រោយរូបភាព ស្អាតៗទាំងនេះ កញ្ញា សុវណ្ណឡាង ត្រូវធ្វើការឧបករណ៍ពិសេស ដើម្បីជួយកែប្រែស្ថានការណ៍ នោះឡើយ  នោះគឺ កៅអី កល់ជើង សម្រាប់ជួយលើកកម្ពស់ នាងឲ្យស៊ីជាមួយ ដៃគូសម្ដែង លោក លឹម ជាឡាយ  ព្រោះតែកម្ពស់តារាប្រុសរូបនេះ ពិតជាខ្ពស់ខ្លាំង មិនចាញ់តារាបរទេសឡើយ៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាពខាងក្រោម ៖

គៀត សុវណ្ណឡាង និង លឹម ជាឡាយ
គៀត សុវណ្ណឡាង និងលឹម ជាឡាយ
គៀត សុវណ្ណឡាង និង លឹម ជាឡាយ
គៀត សុវណ្ណឡាង និង លឹម ជាឡាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លឹម ជាឡាយ