ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករទាំង ២៣រូប សម្រាប់ការប្រកួតមិត្ដភាព កម្ដៅសាច់ដុំទល់នឹងក្រុមជម្រើសឡាវ និងការប្រកួតជម្រុះពាន Asian Cup ទល់នឹងប្រទេសអាហ្វហ្គានីស្ថាន។

ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក ប្រាក់ សុវណ្ណារ៉ា ឃើញថាឈុតទាំង ២៣ នេះ គឺសម្បូរទៅដោយយុវជនច្រើន ដោយខ្លះទើបតែជាប់ជម្រើសជាតិជាលើកដំបូងក៏មាន ដែលក្នុងនោះរួមមានដូចជា សុខហៀង អ៊ុកសុវណ្ណ យ៉ើសាហ្វ៊ី និង ម៉ាត់ ណូរុន ខណៈកីឡាករសំខាន់ៗ មួយចំនួនដូចជា ចាន់ វឌ្ឍនាកា ធារី ចន្ថាប៊ីន ប្រាក់ មុន្នីឧត្ដម កែវ សុខផេង ដែលសុទ្ធសឹងតែជាកីឡាករ លេងក្នុងលីកម៉ាឡេស៊ី ក៏បានមកជួយក្រុមជម្រើសជាតិកម្ពុជា ផងដែរ។  

កីឡាករចំណូលថ្មីក្នុងក្រុមជម្រើសជាតិ

លោកប្រាក់ សុវណ្ណារ៉ា នឹងត្រូវដឹកនាំក្រុមជម្រើសជាតិ តទល់ជាមួយក្រុមឡាវ ក្នុងជំនួបមិត្តភាពនៅលើទឹកដីឡាវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ មុនពេលការប្រកួតផ្លូវការ ជាមួយអាហ្វហ្គានីស្ថាន ក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ AFC Asian Cup ៕ 

បញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិទាំង ២៣រូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]