រុស្ស៊ី៖ បច្ចេកវិទ្យាបានដើរតួយ៉ាងសំខាន់មួយនៅក្នុងជីវិតមនុស្សស្ទើរតែគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះ បច្ចេកវិទ្យាថែមទាំងបានជួយឲ្យយើងដឹងអំពីព័ត៌មានមួយចំនួនទាក់ទងនឹងទារកក្នុងផ្ទៃ ដូចជាសុខភាពរបស់ពួកគេ ព្រមទាំងភេទរបស់ទារកផងដែរ។

យ៉ាងណាមិញ  កូនងាដែលគេបានធ្វើការបោះពុម្ពរូបក្នុងលក្ខណៈ 3D ពេលនេះអាចជួយឲ្យឪពុកម្តាយរបស់ទារក ពរកូនរបស់ខ្លួនមុនពេលកើតទៀតផង។ គេបានប្រើប្រាស់រូបភាព ដែលបានមកពីការថត Ultrasound ក្នុងការសាងសង់ទារកគំរូ 3D ឡើង។ លើសពីនេះទៅទៀត ទារកដែលផលិតដោយម៉ាស៊ីននេះ ផ្តោតសំខាន់លើព័ត៌មានលម្អិតដូចជារូបរាង ម្រាមដៃ ម្រាមជើងនិងសូម្បីលក្ខណៈពិសេសនៃផ្ទៃមុខផងដែរ ដូច្នេះបានសេចក្តីថាម្តាយឪពុករបស់គេស្ទើរតែមានអារម្មណ៍ដូចជាពរកូនពិតៗយ៉ាងអីចឹងដែរ។

គួរឲ្យដឹងថា ដំបូងឡើយ លោក Ivan Gridin ស្ថាបនិកក្រុមហ៊ុន Embryo 3D របស់ប្រទេសរុស្ស៊ី បានបង្កើតបច្ចេកវិទ្យានេះឡើង ដើម្បីជួយមិត្តភក្តិរបស់លោក ដែលចង់ឃើញកូនរបស់ខ្លួនភ្លាមៗ ដូច្នេះហើយបានជាលោក Ivan បានប្រើប្រាស់រូបភាពនៃការស្កេនអេកូ ដើម្បីធ្វើជាពុម្ពគំរូក្នុងការបង្កើតទារកលក្ខណៈ 3D នេះឡើងតែម្តង៕ 

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]