បារាំង៖ ខណៈដែលថ្នាក់ដឹកនាំរបស់ PSG កំពុងតែស្រពេចស្រពិលទៅលើអនាគតរបស់ Neymar ឥឡូវនេះបានលេចឮពាក្យចចាមអារ៉ាមថា ក្រុមយក្សបារាំងមួយនេះ បាននឹងកំពុងតែតាមប្រម៉ាញ់កីឡាករមួយរូបរបស់ Juventus ។

កីឡាករដែលក្រុម PSG ចង់យកមកជំនួស Neymar នោះ គឺជាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala ។

កីឡាករ Dybala បានក្លាយទៅជាតួអង្គសំខាន់មួយរូប នៅក្នុងក្រុម Juventus ។ កីឡាករវ័យ ២៤ឆ្នាំ រូបនេះ បានជួយក្រុមយក្សអ៊ីតាលី ឲ្យលើកពានក្របខណ្ឌកំពូល Serie A បានចំនួនពីររដូវកាលជាប់ៗគ្នា។

តាំងពីផ្លាស់ប្តូរក្លិបមកលេងឲ្យ Juventus កាលពីឆ្នាំ២០១៥ កីឡាករ Dybala បានបង្ហាញខ្លួនបាន ៨៩ប្រកួត (មកទល់ពេលនេះ) និងស៊ុតបញ្ចូលទីបាន ៤៨គ្រាប់។

កីឡាករ Neymar
កីឡាករ Paulo Dybala

អ្នកគាំទ្រក្រុម PSG មួយចំនួននិយាយថា Dybala គឺជាបេក្ខជនដ៏សាកសមបំផុតសម្រាប់ជំនួស Neymar ប្រសិនបើកីឡាករសញ្ជាតិប្រេស៊ីល រូបនេះ សម្រេចចិត្តចាកចេញពីកីឡដ្ឋាន Parc Des Princes ខណៈដែលកីឡាករខ្សែការពារស្លាបជើងចាស់ Dani Alves វិញ ក៏កំពុងតែទាក់ទងបញ្ចុះបញ្ចូល Dybala ឲ្យមកលេងនៅក្រុម Paris Saint-Germain ផងដែរ៕

កីឡាករ Dani Alves និង កីឡាករ Paulo Dybala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]