យោងតាមប្រភពព័ត៌មានរបស់គេហទំព័របរទេស ដឺសាន់ បានឲ្យដឹងថា មានគិលានុបដ្ឋាយិការម្នាក់ បានធ្វើឲ្យទារក ៤សបា្ដហ៍ម្នាក់ ស្លាប់ដោយសារហូរឈាមអស់ពីខ្លួន។

អ្នកស្រី ក្រាជន៍ (Grace Adeleye) អាយុ៦៦ឆ្នាំ ជាគិលានុបដ្ឋាយិការមួយរូប ដែលត្រូវបានអញ្ចើញដោយម្ដាយទារក ឲ្យមកធ្វើការកាត់ចុងអង្គជាតិឲ្យកូនរបស់គាត់ ដែលមានអាយុ៤សបា្ដហ៍ ប៉ុន្ដែអ្នកស្រី ក្រាជន៍មិនបានប្រើថ្នាំសន្លប់ មុននឹងធ្វើការវះកាត់នោះទេ ក្រោយពីកាត់រួច ក្រាជន៍បានដេរមុខរបួស ប៉ុន្ដែឈាមនៅតែហូរតាមស្នាមរបួស ដែលបណ្ដាលឲ្យ ទារកនោះស្លាប់។ យ៉ាងណាមិញ ម្ដាយរបស់ទារកក៏បាន ទាក់ទងឡានពេទ្យមកជួយសង្គ្រោះដែរ ខណៈពេលដែលកើតហេតុ ប៉ុន្ដែនៅតែមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។

សូមជំរាបថា នេះជាវប្បធម៌របស់បរទេស មានប្រទេសមួយចំនួន គេតែងតែធ្វើការកាត់ចុងអង្គជាតិឲ្យកូនរបស់គេ អ្នកខ្លះកាត់នៅពេលទើបនឹងកើត ហើយខ្លះទៀតក៏ទុកដល់ទារកធំទើបយកទៅកាត់ចុង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ហេតុការណ៍មួយនេះ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]