ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​​រថយន្ដ​កូរ៉េ​បើក​បុក​ក្មេង​រត់​ឆ្លងថ្នល់​ស្លាប់​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ ចំណុច​មុខ​ផ្ទះ ឆាំ ម៉ា​ទ្បែ​ន លើ​ផ្លូវជាតិ​លេខ​០៦ ស្ថិត​ក្នុងភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​រវាង​រថយន្ត​កូរ៉េ ព​ណ៍​ស ពាក់​ផ្លា​ក​លេខ កំពង់ធំ ៣A-០៥៥៧ បើកបរ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ក្មេង​ម្នាក់​ដែល​បាន​រត់​ឆ្លងថ្នល់​ពី​កើតមក​លិច​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ។

គ្រោះថ្នាក់​នេះ​មូលហេតុ​បណ្តាល​មក​ពី​អាណាព្យាបាល​បណ្តោយ​ក្មេង​មិន​គ្រប់​អាយុ​ដើរ​ឆ្លងថ្នល់​ដោយ​គ្មាន​អ្នក​ដឹក​ដៃ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​តាម​បញ្ជា​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់ ៕

ឡានដែលបុកក្មេងឆ្លងថ្នល់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]