ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ថាបទចម្រៀងមរតកដើមមួយបទ មានចំណងជើងថា «ស្នេហ៍ឆ្លងវេហាស៍» គឺជាសំនៀងដើមដោយ អធិរាជសម្លេងមាស លោកតា ស៊ិន ស៊ីសាមុត។

យ៉ាងណាមិញ បទចម្រៀងមរតកដើមដ៏សែនពិរោះមួយបទនេះ ត្រូវបានតារាៗជំនាន់នេះជាច្រើន យកមកបកស្រាយម្តងទៀត ដែលធ្វើឲ្យបទនេះកាន់តែមានការទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ថែមទៀត។

ក្នុងនោះដែរ អ្នកគាំទ្រសង្កេតឃើញថា បទ «ស្នេហ៍ឆ្លងវេហាស៏»នេះ ត្រូវបានកំពូលតារាចម្រៀងស្រី២ដួង គឺកញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា មាស សុខសោភា យកមកច្រៀងម្តងទៀត។ ហើយអ្វីដែលពិសេសនោះ អ្នកទាំង២បានច្រៀងជាមួយ កំពូលតារាចម្រៀងប្រុសតែមួយដួចគ្នា គឺលោក ខេមរៈ សិរីមន្ត ថែមទៀតផង។

លើសពីនេះទៅទៀត សម្រាប់បទចម្រៀងមួយបទនេះ ដែលបកស្រាយដោយកំពូលតារាចម្រៀងស្រី២ដួង ប្រចាំប្រទេស ពិតជាពិរោះរន្តំ ដែលធ្វើឲ្យអ្នកគាំទ្រ ស្តាប់មិនចេះជិនណាយនោះទេ។

ទោះជាយ៉ាងណាក្តី ប្រិយមិត្តជួយដាក់ពិន្ទុមើល រវាងកំពូលតារាចម្រៀងស្រី២ដួង កញ្ញា មាស សុខសោភា និងកញ្ញា ឱក សុគន្ធកញ្ញា តើមួយរួបណាដែលបកស្រាយបទ «ស្នេហ៍ឆ្លងវេហាស៍» នេះ ពិរោះជាងគេ?

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖

«ស្នេហ៍ឆ្លងវេហាស៍» ច្រៀងដោយ លោក ខេមរៈ សិរីមន្ត និង កញ្ញា មាស សុខសោភា
«ស្នេហ៍ឆ្លងវេហាស៍» ច្រៀងដោយ លោក ខេមរៈ សិរីមន្ត និង កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា