ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ប្អូនស្រីវ័យក្មេងរបស់អតីត Freshie Girl កញ្ញា គីម ចាន់បូរមី បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅយ៉ាងតក់ស្លុត ខណៈពេល ទៅដើរលេងកម្សាន្តនៅរមណីយដ្ឋានមួយកន្លែង ដែលស្ថិតក្នុងភូមិ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

ស្របពេលជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ នេះក៏ជាថ្ងៃគម្រប់ខួប​(Anniversary) នៃការស្រលាញ់គ្នារបស់កញ្ញា គីម ចាន់បូរមី និងជាគូស្នេហ៍ផងដែរ ប៉ុន្តែឆ្នាំនេះបែរជាសោកសៅក្រៀមក្រំយ៉ាងខ្លាំង មិនរីករាយដូចពេលមុនៗនោះទេ។

ដោយនៅក្នុងនោះដែរ នៅលើអ៊ីនស្តារក្រាមរបស់គូស្នេហ៍នាង បានផុស​រូបនំ​ខួបស្នេហ៍មួយយ៉ាងធំ ដែលមានពណ៌ក្រហម និងបានពោលពាក្យថានឹកកញ្ញា គីម ចាន់បូរមី ព្រោះថ្ងៃនោះ គឺជាថ្ងៃរៀបចំពិធីបុណ្យសពឱ្យប្អូនស្រី ដែលបានលង់ទឹកស្លាប់ទាំងវ័យក្មេង ក្នុងអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ។

ពិតជាគួរឱ្យសោកស្តាយណាស់ មិនគួរមានរឿងអាក្រក់កើតឡើងផ្ទួនថ្ងៃគ្នាបែបនេះសោះ គ្មាននរណាអាចដឹងមុនបានឡើយ ថានៅថ្ងៃនេះ ឬថ្ងៃស្អែកមានរឿងអ្វីកើតឡើងខ្លះ៕

ទស្សនារូបភាពខាងក្រោមដូចតទៅនេះ៖  

ប្អូនស្រី កញ្ញា គីម ចាន់បូរមី ដែលបានស្លាប់ដោយសារលង់ទឹកនៅខេត្តព្រៃវែង
ពិធីបុណ្យសពរបស់ប្អូនស្រី កញ្ញា គីម ចាន់បូរមី
ពិធីបុណ្យសពរបស់ប្អូនស្រី កញ្ញា គីម ចាន់បូរមី
ប្អូនស្រី កញ្ញា គីម ចាន់បូរមី កាលនៅរស់
ប្អូនស្រី កញ្ញា គីម ចាន់បូរមី កាលនៅរស់
កញ្ញា គីម ចាន់បូរមី និងប្អូនស្រី កាលនៅរស់
កញ្ញា គីម ចាន់បូរមី និងគូស្នេហ៍
កញ្ញា គីម ចាន់បូរមី និងគូស្នេហ៍
កញ្ញា គីម ចាន់បូរមី និងគូស្នេហ៍
នំខេកគម្រប់ Anniversary ដែលគូស្នេហ៍នាង ផុសលើអ៊ីនស្តារក្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]