ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​មក​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធំ​ដឹក​ទឹកកក និង​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ចំនួន​៤​គ្រឿង បាន​បុក​បន្ត​គ្នា នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​បិត​ត្រាំ​ង នៅ​វេលា​ម៉ោងជាង​៧​ព្រឹក​ ថ្ងៃ​ទី​០៦ ខែ​មិ​នា ឆ្នាំ​២០១៨ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា ករណី​នេះ​បាន​ធ្វើ​ឲ្យ​កម្មករ​-​កម្ម​ករី​នី​ច្រើន​នាក់​រង​របួសធ្ងន់ និង​ស្រាល ហើយ​បាន​ធ្វើ​ឲ្យ​ចរាចរណ៍​កំពុង​កកស្ទះ​ខ្លាំង ដែល​សមត្ថកិច្ច​កំពុង​អន្តរាគមន៍​ផង​ដែរ ។

នគរបាល​មូលដ្ឋាន​បាន​និយាយ​ថា គ្រោះថ្នាក់​នេះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​បន្តិច ពិតមែនតែ​មិន​មាន​អ្នក​ស្លាប់ ដែល​មាន​អ្នក​របួស​ច្រើន ៕

ឡានដែលបុកបន្តគ្នា
ឡានដែលបុកបន្តគ្នា
កន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]