យោងតាមប្រភពព័ត៌មាន របស់ចក្រភពអង់គ្លេស មានកូនភ្លោះបីនាក់ ចេញពីផ្ទៃរបស់ម្ដាយ មុនពេលសម្រាល ខុសពីទារកទូទៅ ចំនួន១៥សប្ដាហ៍ ដែលគ្មានសង្ឃឹមនឹង រស់រានមានជីវិត ប៉ុន្ដែអភូតហេតុបានកើតឡើង ឥលូវនេះ ពួកគេបានជំនះឧបសគ្គ ព្រមទាំងបាន ប្រារព្ធពិធីជប់លៀង ខួបកំណើតលើកដំបូងបំផុតរបស់ពួកគេទៀតផង។

ទារក Max, Lucas និង Harvey បានចំណាយពេលបីខែ ក្នុងការប្រយុទ្ធ ដើម្បីទទួលបានជីវិតរបស់ពួកគេ។ ទារកតូចៗទាំងនេះ សុទ្ធតែជាប្រុស កើតនៅ Trowbridge, Wiltshire ចក្រភពអង់គ្លេស ដែលមានទំងន់ត្រឹមតែ ០.៩គីឡូក្រាមម្នាក់តែប៉ុណ្ណោះ នៅពេលដែលពួកគេកើតចេញមក។ ហើយពួកគេនៅក្នុងផ្ទៃរបស់ម្ដាយចំនួន ២៤សប្ដាហ៍ និង៥ថ្ងៃ។

អ្នកស្រី Udell អាយុ៣២ឆ្នាំ ដែលត្រូវជាម្ដាយរបស់កូនភ្លោះទាំងបី បានប្រាប់ថា គាត់ពិតជាមានមោទនៈភាព នឹងកូនទាំងបីរបស់គាត់ណាស់ ពេលដែលគាត់សំរាលពួកគេ គឺគ្មានការឈឺចាប់អ្វីទេ ហើយអ្នកស្រី Udell សប្បាយចិត្តណាស់ដែល ពួកគេទាំងបីអាចរស់រានមានជីវិតទាំងអស់គ្នា។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះកូនភ្លោះទាំងបីនេះ? រីករាយខួបកំណើត Max, Lucas និង Marvey៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]