ភ្នំពេញ៖ ក្រុមជើងឯកលីកកំពូលកម្ពុជា បឹងកេត បានបន្ដបរាជ័យក្នុងការប្រកួតលើកទី២ របស់ខ្លួនក្នុងពានរង្វាន់ AFC Cup ក្រោមថ្វីជើងក្រុមមកពីប្រទេសមីយ៉ាន់ម៉ា Shan United ដោយលទ្ធផល ២-១ ។

ក្នុងការប្រកួតដ៏ស្វិតស្វាញនោះ ចាប់ផ្ដើមតង់ទី១ បឹងកេត ធើ្វបានល្អជាង ដោយធើ្វការសម្រុកច្រើន ជាពិសេស គឺអាចរកគ្រាប់បាល់បញ្ចូលទីនាំមុខមុន ដោយការស៊ុតបាល់ហ្រ្វីឃីតរបស់កីឡាករ Maicon ក្នុងនាទី២៨។

កៀកនឹងចប់ការប្រកួតតង់ទី១ ក្រុមភ្ញៀវ Shan United រកបានគ្រាប់តាមស្មើវិញ ដោយកីឡាករ Ko Ko Chit ក្នុងនាទី៤១ ធើ្វឲ្យក្រុមទាំង២ បញ្ចប់ត្រឹមលទ្ធផល ១-១ ក្នុងតង់ទី១។

លេងបានត្រឹម១០នាទី ក្រុមភ្ញៀវអាចរកគ្រាប់បាល់ទី២ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ ដែលធើ្វបានដោយកីឡាករ Christopher Chizoba ក្នុងនាទី៥៥។ ចប់ការប្រកួត បឹងកេត ១-២ Shan United ។

សូមបញ្ជាក់ថា នេះជាការប្រកួតទី២ ហើយក៏ជាការបរាជ័យទី២ ដែរ របស់បឹងកេត ក្នុងពានរង្វាន់លំដាប់ទី២ របស់ទ្វីបអាស៊ី នេះ ខណៈកាលពីប្រកួតបើកឆាក បឹងកេត ចាញ់ Ceres Negros ដោយលទ្ធផលរហូតដល់ ៩-០ ឯណោះ ៕ 

បឹងកេត ១-២ Shan United
បឹងកេត ១-២ Shan United
បឹងកេត ១-២ Shan United
បឹងកេត ១-២ Shan United
បឹងកេត
Shan United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]