អេស្ប៉ាញ៖  Athletico Madrid បានបំបាក់ Sevilla ៥ទល់២ ដោយកីឡាករ Griezmann ស៊ុតបានបីគ្រាប់ ខណៈ Koke និង Costa រកបានមួយគ្រាប់ម្នាក់។

កីឡាករ Diego Costa រកបានមួយគ្រាប់ដំបូងនៃការប្រកួតនៅនាទីទី២៩។ ចំណែកឯកីឡាករ Griezmann រកបានមួយគ្រាប់នៅតង់ទីមួយ និងបន្ថែមពីរគ្រាប់ទៀតនៅតង់ទី២។  ទោះបីជាកីឡាករ Sarabia និង Nolito រកបាន២គ្រាប់ជាប់គ្នាៗនៅចុងម៉ោងក្តីក៏ពួកគេមិនអាចជួយឲ្យក្រុមគេឲ្យតាមបានស្មើដែរ។

Athletico Madrid បានបង្ហាញទម្រង់លេងដ៏ល្អទោះបីក្រុម Sevilla គ្រប់គ្រងបាល់បានដល់ទៅ ៦០ នៃការប្រកួតក៏ដោយ។ ការចាញ់នៅក្នុងផ្ទះខ្លួនឯងនេះបានទម្លាក់ Sevilla ពីទៅឈរនៅលេខ ៦ ខណៈក្រុម Villarealដែលទើបឈ្នះក្រុម Gatafe យប់ម៉ិញឡើងមកលេខ ៥ វិញ។

ការឈ្នះនេះមានន័យថាក្រុម Athlectico Madrid កាន់តែខិតទៅជិតកំពូលតារាង ដោយក្រុមអ្នកមានបុណ្យ Barcelona នាំមុខ៧ពិន្ទុប៉ុណ្ណោះ ខណៈ នៅសល់១៣ប្រកួតទៀតត្រូវលេង៕

កីឡាករ Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]