ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី៣ បានដំណើរការយ៉ាងរលូន ជាមួយនឹងការចម្រាញ់យក បេក្ខភាព ដែលមានសមត្ថភាពខ្ពស់ ដើម្បីប្រកួតប្រជែង នៅវគ្គបន្តបន្ទាប់។

ជាក់ស្ដែង ក្មេងស្រីវ័យ១៦ឆ្នាំ ដែលជាបេក្ខនារីជើងខ្លាំងមួយរូប ក្នុងកម្មវិធីនេះ កញ្ញា លីន សោម៉ា ក៏បានឆ្លងផុត ការជម្រុះជាច្រើនវគ្គ នឹងឈានជើងបន្តជាមួយកម្មវិធី សម្រាប់សប្ដាហ៍ទី៣នេះ ទៀតផង។ 

ក្នុងនោះដែរ ក្រមុំរូបស្រស់នេះ ក៏បានលើកយកបទ បែបជនបទ ដែលមានចំណងជើងថា «ក្រមុំស្រុកស្រែ» មកបង្ហាញជូនគណៈកម្មការ ក៏ដូចជាទស្សនិកជន បានទស្សនា។

អ្វីដែលធ្វើឲ្យ គណៈកម្មការ រួមទាំងអ្នកគាំទ្រ ញញឹមបិទមាត់មិនជិតនោះ ការបកស្រាយចម្រៀងមនោសញ្ចេតនា លើកនេះ សោម៉ា ធ្វើបានយ៉ាងពិសេស ជាមួយការលើកដាក់សម្លេង បានយ៉ាងពីរោះ ស្ដាប់ហើយ ចាក់ដោតបេះដូង ក្រមុំស្រុកស្រែចំការយើងតែម្ដង ។

ហើយជាលទ្ធផល «ក្រមុំស្រុកស្រែ» ពី លីន សោម៉ា នៅតែរក្សាបានប្រជាប្រិយភាព ពីទស្សនិកជន ជាពិសេស មិនធ្វើឲ្យគណៈកម្មការ ទាំង៤ ព្រមទាំងលោកគ្រូបង្វឹក ខកបំណងលើសមត្ថភាព នាងតូចនេះឡើយ៕

ចង់ជ្រាបច្បាស់ថា ក្មេងស្រីវ័យ១៦ឆ្នាំ កញ្ញា លីន សោម៉ា ច្រៀងពីរោះយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖ 

ក្មេងស្រីវ័យ១៦ឆ្នាំ កញ្ញា លីន សោម៉ា
ក្មេងស្រីវ័យ១៦ឆ្នាំ កញ្ញា លីន សោម៉ា និងគ្រូបង្វឹក
«ក្រមុំស្រុកស្រែ» ពី លីន សោម៉ា
ក្មេងស្រីវ័យ១៦ឆ្នាំ កញ្ញា លីន សោម៉ា និងគ្រូបង្វឹក
ក្មេងស្រីវ័យ១៦ឆ្នាំ កញ្ញា លីន សោម៉ា
លោក ព្រាប សុវត្ថិ សរសើរមិនដាច់ពីមាត់ពីសមត្ថភាព សោម៉ា
គណៈកម្មាការទាំង៤ សរសើរ សោម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លីន សោម៉ា