ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណីរំលោភហើយសម្លាប់នារីជនជាតិទំពួនម្នាក់យ៉ាងឃោរឃៅ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រហែល០៦ និង៣០នាទីយប់ ថ្ងៃទី២១ កុម្ភៈ ត្រង់ចំណុចដីចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិញ៉ល់ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។
សេចក្តីរាយការណ៍បន្តថា នារីរងគ្រោះខាងលើមានអាយុ១៨ឆ្នាំ ជនជាតិទំពួន ជាសិស្ស ។ យោងប្រភពពីសមត្ថកិច្ចថា ឃាតករមិនស្គាល់មុខ បានពួនចាំស្ទាក់ម៉ូតូនារីរងគ្រោះ ហើយអូសចូលក្នុងចំការចន្ទី ចម្ងាយពីផ្លូវប្រហែល៥០ម៉ែត្រ រួចធ្វើសកម្មភាពតែម្តង ។
បច្ចុប្បន្ន កម្លាំងជំនាញស្រុកបរកែវ និងកម្លាំងប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខឃាតករ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]