ថៃ៖ រូបភាពបុរសម្នាក់មានភ័ព្វសំណាង បានភរិយាដ៏ស្រស់ស្អាតដល់ទៅពីរនាក់  ត្រូវបានបង្ហោះ និងចែកចាយ​ពាសពេញបណ្តាញសង្គមនៅប្រទេសថៃ។

លោក Manop Nuttayothin អាយុ ៤២ ឆ្នាំ សព្វថ្ងៃមានកូនប្រុស-ស្រីសរុបចំនួន ៩ នាក់ មានភរិយាឈ្មោះ Waissara Polsrichan អាយុ ៣២ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Nattaya Tongpan អាយុ ២៦ ឆ្នាំ។  ក្នុងម្នាក់ៗ មានកូនបីនាក់ ជាមួយគាត់។

លោក Manop និងគ្រួសារ ត្រូវ​បា​នគេសម្ភាសន៍

លោក Manop បានប្រាប់សារព័ត៌មានក្នុងស្រុកថា តាមពិតទៅគាត់ធ្លាប់មានភរិយាដល់ទៅបីនាក់ឯណោះ តែដោយសារប្រពន្ធដើម ដែលមានឈ្មោះថា "Dear” បានស្លាប់ចោលគាត់បាត់ទៅ។ 

សព្វថ្ងៃបុរសខាងលើ កំពុងប្រកបរបរលក់គ្រឿងឡាន ដោយមានភរិយាដ៏ស្រស់ស្អាតទាំងពីរ ជួយសម្រួលបន្ទុកការងារផងដែរ។

លោក Manop
លោក Manop និងភរិយា

គាត់បានឲ្យដឹងថា ការដែលចំណងស្នេហ៍រវាងអ្នកទាំងបី ក្លាយជាចំណងស្នេហ៍ដ៏រីករាយ ព្រោះនៅពេលដែលមានបញ្ហាម្តងៗ គាត់តែងតែដោះស្រាយភ្លាមៗ មិនទុកឲ្យបញ្ហានោះ ក្លាយជាជម្លោះបានឡើយ។

ចំណែក នាង Warissara ដែលជាភរិយា បានប្រាប់ឲ្យដឹងថា ស្វាមីរបស់នាងគឺជាមនុស្សម្នាក់ ដែលយកចិត្តទុកដាក់ និងខិតខំធ្វើការ។ នាងបន្ត​ថា គាត់ស្រលាញ់ភរិយាទាំងពីរស្មើៗគ្នា។ 

បន្ថែមពីលើនេះ ភរិយា​ទាំងពីរ ពុំដែលមានជម្លោះនឹងគ្នាឡើយ៕ 

ភរិយាទាំងពីររបស់លោក Manop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]