តើអ្នកដឹងទេថាប្រសិនបើទ្វារមាសរបស់ស្រ្តីមានកម្រិត pH (កម្រិតដង់ស៊ីតេអាស៊ីត និងអាល់កាឡាំង) ទាបនោះវានឹងធ្វើឲ្យទ្វារមាសងាយនឹងមានការរលាកដែលបណ្តាលមកពីការឆ្លងមេរោគផ្សិត និងបាក់តេរីផ្សេងៗ ដែលអាចនាំឲ្យកើតមានជំងឺផ្លូវភេទមួយចំនួនដូចជាជំងឺប្រមេះ ឬជំងឺមហារីកជាដើម (ជាទូទៅកម្រិត pH នៅក្នុងទ្វារមាសស្រ្តីដែលល្អនោះគឺ ៣.៨ ទៅ ៤.៥)។

នៅក្នុងអត្ថបទនេះ យើងនឹងណែនាំអំពីវិធីសាស្រ្តមួយចំនួនដែលអាចស្តារកម្រិតpHឲ្យមានសភាពធម្មតាវិញ ដើម្បីថែរក្សាទ្វារមាសឲ្យមានសុខភាពល្អ។

#ផ្លាស់ប្តូរសំឡីអនាម័យឲ្យបានញឹកញាប់អំឡុងពេលមានរដូវ

វាជារឿងដែលស្ត្រីគ្រប់រូបត្រូវដឹង និងអនុវត្តន៍ដោយការផ្លាស់ប្តូរសំឡីអនាម័យឲ្យបានច្រើនដងនៅពេលមានរដូវ ព្រោះវាអាចបណ្តាលឲ្យមានបញ្ហាដល់ទ្វារមាសក៏ដូចជាប៉ះពាល់ដល់កម្រិត pH ផងដែរ ប្រសិនបើស្រ្តីប្រើប្រាស់សំឡីអនាម័យក្នុងរយៈពេលយូរពេក។

រូបភាពតំណាង

#ឈប់ប្រើប្រាស់ទឹកសម្អាតទ្វារមាសមួយចំនួន

អ្នកត្រូវបញ្ឈប់ការប្រើប្រាស់ទឹកបាញ់សម្អាតទ្វារមាសមួយចំនួន ឬសាប៊ូដុសនៅលើទ្វារមាស ព្រោះរបស់ទាំងនេះវាធ្វើឲ្យមានអតុល្យភាព និងមានការប្រែប្រួលកម្រិត pH ទ្វារមាស។

#ទទួលទានអាហារដែលមានសុខភាពល្អ

វិធីដ៏ល្អនោះគឺស្រ្តីត្រូវរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន និងរក្សាទម្ងន់ឲ្យដែលមានសុខភាពល្អមិនស្គមពេក និងមិនធាត់ពេក ដើម្បីទទួលបានសុខភាពល្អ។ មួយវិញទៀតអ្នកត្រូវចៀសឲ្យឆ្ងាយពីការទទួលទានស្ករ ប្រសិនបើកម្រិត pH ទាប។ ដោយឡែកអ្នកអាចងាកទៅទទួលទានយ៉ាអួ ព្រោះវាមានប្រសិទ្ធភាពក្នុងការព្យាបាលរោគផ្សិត និងជាពិសេសវាជួយធ្វើឲ្យមានតុល្យភាព pH ទៀតផង។ 

រូបភាពតំណាង

#ស្លៀកសំលៀកបំពាក់ឲ្យបានត្រឹមត្រូវ

ការស្លៀកខោទ្រនាប់ដែលសមរ្យជារឿងដ៏ល្អបំផុត ព្រោះការស្លៀកខោទ្រនាប់ដែលមានសភាពតឹងពេក មិនបានផ្លាស់ប្តូរខោទ្រនាប់ ឬមិនមានអនាម័យគឺអាចធ្វើឲ្យប៉ះពាល់ដល់ទ្វារមាសដូចជានាំឲ្យទ្វារមាសសើម ឬគ្មានខ្យល់ចេញចូលបានគ្រប់គ្រាន់ ដែលបង្កឲ្យមានការឆ្លងរោគ និងមានអតុល្យភាពនៃកម្រិត pH ។ 

រូបភាពតំណាង

#ប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទ

ការប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទមិនត្រឹមតែអាចការពារពីការឆ្លងរោគនោះទេ ប៉ុន្តែថែមទាំងជួយការពារមិនឲ្យកើតមានបញ្ហាអតុល្យភាពនៃកម្រិត pHទ្វារមាសបានទៀតផង។

#លាងសម្អាតទ្វារមាសជាមួយទឹកក្តៅឧណ្ហៗ ឬទឹកធម្មតា

វីធីដ៏ល្អបំផុតក្នុងការលាងសម្អាតទ្វារមាសរបស់អ្នកគឺការប្រើទឹកក្តៅឧណ្ហៗ ឬទឹកធម្មតា និងជូតឲ្យស្ងួតក្រោយពេលលាងសម្អាតរួច នោះវានឹងមិនធ្វើឲ្យប៉ះពាល់ដល់កម្រិត pHទ្វារមាសនោះឡើយ៕ 

ប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]