(ភ្នំពេញ)៖ តារាសម្ដែងស្រីរង្វង់មុខមូលក្រឡង់ រ៉ូ ចាន់ដារ៉ូ បានរៀបការជាមួយនឹងបុរសអនិកជន ខ្មែរ-អាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោយពេលរៀបការសាងគ្រួសារ បានរយៈពេលខ្លី ស្វាមីរបស់នាង ត្រូវបានឃ្លាតចាកឆ្ងាយ ទៅរស់នៅឯសហរដ្ឋអាមេរិក ដោយទុកភរិយាឲ្យរស់នៅកណ្ដោចកណ្ដែង ម្នាក់ឯង តែលតោលនៅស្រុកខ្មែរ។

អ្វីដែលធ្វើឲ្យតារាសម្ដែងស្រីរូបនេះ មានភាពភ្ញាក់ផ្អើលនោះ ស្រាប់តែនាពេលថ្មីៗនេះ ស្វាមីរបស់ រ៉ូ ចាន់ដារ៉ូ បានបង្ហាញខ្លួន នៅទឹកដីខ្មែរ ដោយមិនបានប្រាប់ឲ្យភរិយា ដឹងមុននោះទេ ដែលធ្វើឲ្យសាច់ញាតិ ក៏ដូចជាភរិយាមានភាពភ្ញាក់ផ្អើល ជាខ្លាំង ។

គ្រាន់តែមកដល់ស្រុកកំណើតភ្លាម ស្វាមី រ៉ូ ចាន់ដារ៉ូ នាំភរិយាបណ្ដូលចិត្តដើរលេងយ៉ាងសប្បាយរីករាយ ជាពិសេសមានការញាំអាហារឆ្លងថ្ងៃបុណ្យក្ដីស្រឡាញ់ យ៉ាងរ៉ូមែនទិច ព្រមទាំងមានការជូនកាដូគ្នា ទៀតផង។

យ៉ាងណាមិញ គេមិនទាន់បានដឹងថា ស្វាមី របស់ តារាសម្ដែងស្រី រ៉ូ ចាន់ដារ៉ូ នឹងចាកចេញទៅសហរដ្ឋអាមេរិកវិញ នៅពេលណានោះទេ ព្រោះបច្ចុប្បន្ននេះ លោកកំពុងតែព្យាយម រត់ ឯកសារ និងចង់ឲ្យភរិយាចេញទៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ ខាងមុខនេះ។

គួរបញ្ជាក់ថា ទោះបីជាស្វាមី រ៉ូ ចាន់ដារ៉ូ បានរៀបការហើយក្ដី ប៉ុន្តែនាងនៅតែបន្តសកម្មភាពសិល្បៈដូចដើម ដូចជាការដើរម៉ូដ ថត ផ្សាយពាណិជ្ជកម្ម ការសម្ដែង និង ថតសម្អាងការ ផ្សេងៗ៕

តារាសម្ដែងស្រី រ៉ូ ចាន់ដារ៉ូ
តារាសម្ដែងស្រី រ៉ូ ចាន់ដារ៉ូ
តារាសម្ដែងស្រី រ៉ូ ចាន់ដារ៉ូ
តារាសម្ដែងស្រី រ៉ូ ចាន់ដារ៉ូ
តារាសម្ដែងស្រី រ៉ូ ចាន់ដារ៉ូ
តារាសម្ដែងស្រី រ៉ូ ចាន់ដារ៉ូ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]