ថៃ៖ សមត្ថកិច្ចក្នុងតំបន់កំពុងបើកការសើុបអង្កេតលើករណីមនុស្សប្រុស-ស្រីនាំគ្នាស្រាតបង្ហាញ រូបសាក់ ស្ថិតនៅផ្សារទំនើបមួយកន្លែង ភាគខាងកើតនៃប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន ដេលីម៉េល របស់ចក្រភពអង់គ្លេស។

កម្មវិធី Rayong Tattoo Convention II ដែលមានការជួបជុំគ្នាពីសំណាក់អ្នកនិយមលេងសាក់ ត្រូវបានគេប្រារព្ធធ្វើឡើងក្នុងបរិវេណផ្សារទំនើបមួយកន្លែង មានទីតាំងស្ថិតនៅខេត្តរ៉ាក់យង។  

សកម្មភាពនៅក្នុងកម្មវិធី Rayong Tattoo Convention II

អ្នករៀបចំកម្មវិធីចំនួនបួននាក់ ដែលមានវ័យខ្ទង់២៨ ទៅ ៤១ ឆ្នាំ ត្រូវបានផាកពិន័យក្នុងម្នាក់ៗ ជាទឹកប្រាក់ចំនួន ១៥៩ ដុល្លារអាមេរិក ព្រោះពួកគេត្រូវបានចោទប្រកា​ន់​ថា បានអនុញ្ញាតឲ្យកើតមាន ទិដ្ឋភាពអាសអាភាសកើតឡើងនៅក្នុងកម្មវិធី។

គួរបញ្ជាក់ថា អ្នកនិយមលេងសាក់ ប្រុស-ស្រីមួយចំនួន ដែលចូលរួមក្នុងកម្មវិធីនេះ ហេតុតែចង់បង្ហាញរូបសាក់ សុខចិត្តស្លៀកសុិចស៊ីបញ្ចេញសាច់ឲ្យគេមើល ហើយអ្នកខ្លះវិញ ថែមទាំងហ៊ានដល់ថ្នាក់ស្រាត អស់រលីងពីខ្លួនថែមទៀត។ 

សកម្មភាពនៅក្នុងកម្មវិធី Rayong Tattoo Convention II
សកម្មភាពនៅក្នុងកម្មវិធី Rayong Tattoo Convention II
សកម្មភាពនៅក្នុងកម្មវិធី Rayong Tattoo Convention II
សកម្មភាពនៅក្នុងកម្មវិធី Rayong Tattoo Convention II

លោក Ton Naboon ដែលធ្វើដំណើរឆ្លងកាត់ទីនោះបាននិយាយថា នៅពេលដែលគាត់ និងភរិយាកំពុងដើរផ្សារសុខៗ ស្រាប់តែប្រទះជួបទិដ្ឋភាពដ៏មិនសមរម្យនេះតែម្តង។

លោកបន្តថា វាប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទម្លាប់ប្រពៃណីរបស់ថៃ ហើយមិនគួរណាគេយកវាមកប្រារព្ធធ្វើ នៅបរិវេណផ្សារទំនើប ដែលជាកន្លែងមហាជនទូទៅដើរឆ្លងកាត់សោះ។

ជុំវិញករណីនេះ លោក Traisoon Niamsap មេបញ្ជាការប៉ូលិសប្រចាំខេត្តរ៉ាក់យង មានប្រសាសន៍ថា បច្ចុប្បន្នកម្លាំងស៊ើបអង្កេត កំពុងតាមដានបន្ត ដើម្បីចង់ដឹងថាតើហេតុអ្វីបានជាបណ្តោយឲ្យកើតមានកម្មវិធីបែបនេះឡើងយ៉ាងដូច្នេះ៕

សូមតាមដានវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]