ចាម៉ៃកា៖ នៅថ្ងៃនេះកំពូលតារាចម្រៀងល្បីឈ្មោះ និងជាគូស្នេហ៍វ័យក្មេង លោក Justin Bieber និង Selena Gomez បានបង្ហាញនូវរូបភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង នៅលើក្នុងទឹកដីប្រទេសចាម៉ៃកា (Jamaika) ដោយបានឱបថើបគ្នាយ៉ាងស្អិតរមួត ក្រោយត្រលប់មកស្រលាញ់គ្នាសាជាថ្មីម្តងទៀត បន្ទាប់ពីបែកគ្នាអស់មួយរយៈកន្លងមក។

ជាក់ស្តែងការបង្អួតនូវភាពផ្អែមល្ហែមជាមួយគ្នានេះ គឺនៅក្នុងឱកាសថ្ងៃរៀបមង្គលការរបស់លោក Jeremy Bieber ដែលជាឪពុកបង្កើតរបស់ Justin Bieber ផ្ទាល់តែម្តង ដោយលោកបានរៀបការយ៉ាងរ៉ូមែនទិកជាមួយនឹងនាង Chelsey Rebelo ជាមិត្តស្រីជាទីស្រលាញ់ ក្រោយសេពគប់គ្នាអស់រយៈពេលដ៏យូរ។

ហើយពិធីរៀបការរបស់លោក Jeremy Bieber ក៏បានរៀបចំឡើងក្នុងបរិយាកាសាមញ្ញៗ តែសប្បាយរីករាយ មិនសូវជាមានភាពអធិកអធមប៉ុន្មាននោះទេ គឺគេឃើញមានតែមិត្តភក្តិជិតស្និទ្ធប៉ុន្មាននាក់ ព្រមទាំងសមាជិកក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ ដែលជាអ្នកចូលរួមអបអរសាទរក្នុងពិធីមង្គលការនេះ។

ស្របនៅក្នុងឱកាសដ៏ពិសេសនេះដែរ កំពូលតារាចម្រៀងល្បីឈ្មោះ Justin Bieber ក៏បាននាំ Selena Gomez ជាគូស្នេហ៍របស់ខ្លួនទៅរ៉ូមែនទិកមិនឱ្យចាញ់ឪពុកខ្លួននោះទេ។

ដោយពួកគេទាំងពីរនាក់បានបង្ហាញសេចក្តីស្នេហាស្អិតរមួតទៅកាន់គ្នាយ៉ាងខ្លាំងប្រៀបដូចជាគូស្នហ៍ទៅក្រេបទឹកឃ្មុំ រហូតដល់មានអ្នកគាំទ្រមួយចំនួនគិតថានេះគឺជាមង្គលការឪពុកមែន ប៉ុន្តែគូដែលផ្អែមល្ហែមជាមួយគ្នាខ្លាំងជាងនោះ គឺគូJustin Bieber និង Selena Gomez​ ឯណោះទៅវិញ៕

តោះចង់ដឹងថា Justin Bieber និង Selena Gomez ផ្អែមល្ហែមជាមួយគ្នាស្អិតរមួតខ្លាំងយ៉ាងណានោះមកទស្សនាកម្រងរូបភាពដូចខាងក្រោមទាំងអស់គ្នា៖ 

Justin Bieber និង Selena Gomez ផ្អែមល្ហែមជាមួយគ្នាស្អិតរមួត
Justin Bieber និង Selena Gomez ផ្អែមល្ហែមជាមួយគ្នាស្អិតរមួត
Selena Gomez នៅប្រទេសចាម៉ៃកា

Selena Gomez បង្អួតសម្រស់នៅចាម៉ៃកា

ទិដ្ឋភាពមង្គលការឪពុក Justin Bieber
ឪពុក Justin Bieber និងមិត្តស្រីក្នុងថ្ងៃរៀបការ
ឪពុក Justin Bieber និងមិត្តស្រីក្នុងថ្ងៃរៀបការ
ឪពុក Justin Bieber និងមិត្តស្រីក្នុងថ្ងៃរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]