(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង នៅវេលលាម៉ោង៥ទៀបភ្លឺថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដឹកនាំដោយលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយទាហាន ព្រំដែនវរៈ២ ឈរជើងនៅច្រករបៀងកំពង់ស្ពានស្ថិត ក្នុងភូមិបាវិតកណ្តាល សង្កាត់ក្រុងបាវិត ចុះត្រួតពិនិត្យបន្លែផ្លែឈើគ្រប់មុខ ដែលនាំចូលមកពីប្រទេសវៀតណាម ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ដាក់លើបន្លែផ្លែឈើ និងម្ហូបអាហាដែលក្រុមអាជីករដឹកយកមកចែកចាយ នៅតាមទីផ្សារនានា ក្នុងភូមិសាស្ត្រទឹកដី ខេត្តស្វាយរៀង។

លោក ផឹង និល បានឲ្យដឹងថា ការចុះត្រួតពិនិត្យនាពេលនេះ គោលបំណងដើម្បីស្វែងរកនូវសាធាតុគីមី ដែលមានដាក់លើបន្លែផ្លែឈើម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកបរិភោគ។

ត្រួតពិនិត្យម្ហូបអាហាបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ

លោកបានបន្តទៀតថា «បន្លែផ្លែឈើ និងម្ហូបអាហាជាច្រើនមុខ ដែលនាំចូលមកពីប្រទេសជិតខាងយើង តាមច្រករបៀងកំពង់ស្ពាន ដែលមន្ត្រីកាំកុងត្រូលយើងត្រួតពិនិត្យនៅថ្ងៃនេះ ពុំរកឃើញការដាក់សាធាតុគីមីអ្វីនោះទេ»។

លោកបានបន្ថែមទៀតថា លោកនឹងបន្តចុះត្រួតពិនិត្យម្ហូបអាហាបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគគ្រឿងកំប៉ុងត្រី សាច់ ត្រីងៀត នៅតាមទីផ្សារនានា ធានាសុវត្ថិភាពដល់អ្នកបរិភោគ ឲ្យបានញឹកញាប់បន្ថែមទៀតផងដែរ៕

កាំកុងត្រូលខេត្តស្វាយរៀងចុះត្រួតពិនិត្យម្ហូបអាហាបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ
ត្រួតពិនិត្យម្ហូបអាហាបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ
ត្រួតពិនិត្យម្ហូបអាហាបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ
ត្រួតពិនិត្យម្ហូបអាហាបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ
ត្រួតពិនិត្យម្ហូបអាហាបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ
ត្រួតពិនិត្យម្ហូបអាហាបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ
សាខាកាំកុងត្រូលខេត្តស្វាយរៀង

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]