អាមេរិក៖ មានមនុស្សជាច្រើនកំំពុងបារម្ភថាម៉ាស៊ីននឹងយកការងាររបស់ពួកគេអាចមិនដឹងថាវាកំពុងតែកើតឡើងទៅហើយ។ វាកំពុងតែយកការងារដែលមានសារៈសំខាន់បំផុតដោយស្ងាត់ៗគឺ ការងាររុករកក្នុងទីអវកាស។

ឡានជាមួយនិងមនុស្សជ័រដែលត្រូវបានបង្ហោះដោយក្រុមហ៊ុន SpaceX កាលពីថ្ងៃ ៦ ខែ កុម្ភៈ នេះ

វាមិនមែនបានន័យថាមនុស្សលែងធ្វើជាអវកាសយានិកបាននោះទេ ក៏ប៉ុន្តែវាត្រូវការមនុស្សដែលមានសមត្ថភាពខ្ពស់ដែលម៉ាស៊ីនមិនអាចធ្វើបាន។  ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សដឹកនាំពីក្រោយម៉ាស៊ីនទាំងនោះដែរ  ការប្រើម៉ាស៊ីននេះគឺដើម្បីទៅក្នុងបរិយាកាស  ឬភពណាដែលមានជាតិពុល សម្ពាធខ្ពស់ពេក ពន្លឺខ្លាំងពេក និងមានសីតុណ្ហភាពខ្ពស់ដែលមនុស្សមិនអាចទៅបាន។

អវកាសយានិកបានប្រាប់ថាការប្រើប្រាស់ម៉ាស៊ីនអាចអនុញ្ញាតអោយគេធ្វើការរុករកភពផ្សេងៗ ដោយមិនចាំបាច់សូម្បីចេញពីបន្ទប់គេងរបស់គេ។ គេមានជំនឿថា ថ្ងៃណាមួយ គ្រឿងម៉ាស៊ីននឹងជួយដោះស្រាយចម្ងល់ធំៗដែលយើងកំពុងមាន អាចអោយយើងយល់ដឹងអោយកាន់តែច្រើនពីប្រព័ន្ធព្រះអាទិត្យ ជួយក្នុងការរុករកមនុស្សក្រៅភព ហើយសូម្បីតែអាចស្វែងរកភពថ្មីៗដែលមនុស្សអាចទៅរស់នៅបានទៀតផង។

រូបតំណាង

មនុស្សមិនចេះខ្វះនូវគំនិតដើម្បីស្វែងរកនោះទេ យើងខ្វះតែកាំជ្រួចដែលខ្លាំងគ្រប់គ្រាន់ក្នុងការនាំយកយើងឲ្យទៅបានឆ្ងាយតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា អ្នកវិទ្យាស្ត្រកំពុងបង្កើតគំរោងសម្រាប់រុករកភពក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ដើម្បីមើលថាមានជីវិតរស់នៅ ឬក៏អត់រួចទៅហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]