នៅក្នុងសមុទ្រទឹកប្រៃដ៏ធំល្វឹងល្វើយ មានពពួកត្រីសមុទ្រ និងអាហារសមុទ្រជាច្រើន ដែលត្រូវបានមនុស្សទូទៅ និយមចូលចិត្តទទួលទាន មិនថាជាការទទួលទានស្រស់ៗ និងជាការយកមកចម្អិនជាអាហារផ្សេងៗនោះទេ ដោយសារតែវាមានរសជាតិឈ្ងុយឆ្ងាញ់ពិសា។ តែវាក៏មានផ្ទុកទៅដោយប្រូតេអ៊ីន សារធាតុរ៉ែ និងវីតាមីនសំខាន់ៗ ជាពិសេសគឺ អូមេហ្គា៣( Omega-3) ដ៏ច្រើនលើសលប់តែម្តង ដែលមានប្រយោជន៍ជួយដល់សុខភាពជាច្រើនមុខ។

ដូច្នេះ គ្រាន់តែអ្នកឧស្សាហ៍ទទួលទានពពួកអាហារសមុទ្រជាប្រចាំ នឹងផ្តល់ឱ្យអ្នកនូវគុណប្រយោជន៍ចំពោះសុខភាពរួមមាន៖

ទទួលទានអាហារសមុទ្រជាប្រចាំ នឹងផ្តល់គុណប្រយោជន៍ចំពោះសុខភាព

# សារធាតុសំខាន់ៗជំនួយសុខភាពទូទៅ

អាហារសមុទ្រដែលមានដូចជា ​ត្រីសាម៉ុន ​និងត្រីធូណា ជាប្រភពនៃវីតាមីន និងរ៉ែសំខាន់ៗរួមមានដូចជា វីតាមីន B-Complex B1 B12 Biotin វីតាមីន D វីតាមីន B ដែលមានប្រយោជន៍ជួយដល់ផ្នែកសុខភាពមួយចំនួនដូចជា៖

- បង្កើនថាមពលរាងកាយ

- ជំនួយដល់ការរំលាយអាហារ

- បង្កើនសមត្ថភាពប្រព័ន្ធបន្តពូជ

- ធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ

- ជំនួយដល់គ្រាប់ភ្នែក

- ជំនួយដល់ការរីកលូតលាស់ឆ្អឹង និងកោសិកាល្អៗ ព្រមទាំងជំនួយសុខភាពជាច្រើនផ្នែកទៀត។

# ជំនួយសុខភាពបេះដូង

ជាតិខ្លាញ់ឆ្អែតអូមេហ្គា ៣ របស់ពពួកគ្រឿងសមុទ្រ ត្រូវបានគេដឹងថាផ្តល់នូវសារធាតុសំខាន់ៗ ជំនួយដល់សុខភាពបេះដូងឱ្យកាន់តែប្រសើរជាងមុន និងបង្ការជំងឺមួយចំនួនផងដែរដូចជា៖ ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូងជាដើម។

# ល្អសម្រាប់អ្នកដែលមានរោគសន្លាក់

ការទទួលទានពពួកគ្រឿងសមុទ្រជាប្រចាំឱ្យបានទៀងទាត់ អាចជួយការពារ និងកាត់បន្ថយការឈឺចុកចាប់នៃជំងឺទាក់ទងនឹង ឆ្អឹង សន្លាក់ និងរលាកសន្លាក់រ៉ាំរ៉ៃបានយ៉ាងប្រសើរផងដែរ។

អាហារសមុទ្រអាចជួយការពារ និងកាត់បន្ថយការឈឺចុកចាប់ជំងឺឆ្អឹង សន្លាក់

# ជំនួយសុខភាពភ្នែក

ការទទួលទានពពួកគ្រឿងសមុទ្រជាប្រចាំ អាចជួយថែរក្សាសុខភាពឱ្យល្អប្រសើរជាងមុន ការពារជំងឺភ្នែកផ្សេងៗជាពិសេសជំងឺភ្នែកពេលដែលចាស់ឡើង និងធ្វើឱ្យភ្នែកភ្លឺថ្លា មើលច្បាស់ល្អទៀតផង។

# ជួយឱ្យស្បែកស្អាត

ជាតិអាស៊ីតខ្លាញ់ឆ្អែត អូមេហ្គា៣ (Omega-3 Fatty Acid) ក៏ត្រូវបានគេដឹងដែរថា ល្អបំផុតសម្រាប់ជំនួយស្បែកឱ្យស្រស់ស្អាត ភ្លឺថ្លា មានសំណើម ជាពិសេសអាចការពារស្បែកពីផលប៉ះពាល់នៃកម្តៅថ្ងៃ និងអាចការពារការកើតមុនលើផ្ទៃមុខ។

# ជំនួយសុខភាពខួរក្បាល

សារធាតុ DHA និង EPA ដែលមាននៅក្នុងអាស៊ីតខ្លាញ់ឆ្អែត អូមេហ្គា៣ (Omega-3 Fatty Acid) របស់ពពួកអាហារសមុទ្រ ត្រូវបានគេរកឃើញថា អាចជំនួយដល់សុខភាពខួរក្បាលទូទៅ បង្កើនការរីកលូតលាស់នៃកោសិកាខួរក្បាលរបស់ទារក និងកុមារ។ ជាពិសេស ការទទួលទានគ្រឿងសមុទ្រ ថែមទាំងអាចជំនួយដល់ការចងចាំ សម្រាប់អ្នកដែលដល់វ័យចំណាស់ឧស្សាហ៍ភ្លេចភ្លាំង រួមទាំងបង្ការជំងឺវង្វេងវង្វាន់របស់មនុស្សចាស់ផងដែរ (Alzheimer’s disease) ។

អាហារសមុទ្រជួយឱ្យស្បែកស្អាត

# ប្រឆាំងនឹងការធ្លាក់ទឹកចិត្ត

អាស៊ីតខ្លាញ់ឆ្អែតអូមេហ្គា៣ (Omega-3 Fatty Acid) របស់អាហារសមុទ្រ ថែមទាំងមានលទ្ធភាពប្រឆាំង និងការពារនឹងការកើតអាការធ្លាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ រួមទាំងបញ្ហាផ្លូវចិត្តមួយចំនួនបានយ៉ាងល្អប្រសើរផងដែរ។ ដូច្នេះការទទួលទានគ្រឿងសមុទ្រជាប្រចាំ នឹងធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកល្អជាងមុន។

# ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ

សម្រាប់ស្ត្រីដែលកំពុងតែមានផ្ទៃពោះ ការសិក្សាបានបង្ហាញថា ការទទួលទានពពួកអាហារសមុទ្រ អាចជួយបង្កើនការរីកលូតលាស់របស់ទារកក្នុងផ្ទៃឱ្យល្អប្រសើរ បង្ការការសម្រាលកូនមុនកំណត់ និងអាចជួយធ្វើឱ្យខួរក្បាល-ប្រព័ន្ធសរសៃប្រសាទទារករីកលូតលាស់ ដំណើរល្អទៀតផង។

# បង្កើនប្រព័ន្ធភាពស៊ាំ

អាហារសមុទ្រផ្ទុកទៅដោយ អាស៊ីតខ្លាញ់ឆ្អែតអូមេហ្គា៣ (Omega-3 Fatty Acid) និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពាររាងកាយពីផលប៉ះពាល់នៃជំងឺផ្សេងៗ ជាពិសេសគឺជំងឺ ហឺត និងអាល្លែក្ស៊ីស្បែក៕  

អាហារសមុទ្រល្អសម្រាប់ស្ត្រីមានផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]