បច្ចប្បន្នមានស្រ្តីជាច្រើនមានបញ្ហា ជាមួយបុរសដែលជាគូស្នេហ៍របស់ ខ្លួនតាមរយៈអាកប្បកិរិយា រឺ អត្តចរិក ដូច្នេះធ្វើឲ្យស្រ្តីមួយចំនួនមាន ការធុញទ្រាន់ជាមួយនឹងបុរស ដែលជាគូស្នេហ៍របស់ខ្លួន ដោយការនៅមិនចុះសម្រុងនឹងគ្នា។

ថ្ងៃនេះយើងសូមរៀបរាប់អំពី ស្រ្តីមួយចំនួនដែលស្អប់នៅ កាយវិការនិងអត្តចរិក បុរសដែលជាគូរស្នេហ៍របស់ខ្លួន មានចំនួន ៥ ចំណុចមានដូចតទៅ៖

១.ស្រ្តីស្អប់បុរសដែលមានក្លិនមាត់មិនល្អៈ ពីព្រោះស្រ្តីពេលមិនសូវ សប្បាយចិត្តត្រូវការបុរសដែល ជាគូរស្នេហ៍ មកនិយាយនៅអ្វីដែល ធ្វើឲ្យរសាយទុក្ខ ប្រសិនបើមានបញ្ហាក្លិន មាត់ពិតជាពិបាកក្នុងការនិយាយគ្នា ដូច្នេះធ្វើឲ្យស្រ្តីមួយចំនួនស្អប់។

២.មិនចេះសំអាតខ្លួន ខ្វះអនាម័យៈ ចំពោះការនៅជាមួយគ្នា ដាច់ខាតសំខាន់ណាស់ គឺអនាម័យ ពីព្រោះ នរណាៗក៏ចូលចិត្ត ភាពស្អាតដែល ជាពិសេសគឺស្រ្តី បើសិនជាបុរស មិនចេះសំអាតខ្លួននោះ គឺធ្វើឲ្យស្រ្តីបាត់បង់ អារម្មណ៍ល្អជាមួយផងដែរ។

៣.មិនមានភាពរ៉ូមេទិចៈ ដៃគូរទាំងអស់ គឺសំខាន់ណាស់នៅភាពរ៉ូមេទិច ប្រសិនបើស្នេហារវាងមនុស្សពីរនាក់ គ្មានភាពរ៉ូមេទិច គឺមិនអាចឈានដល់ការ រស់នៅជាមួយគ្នាបាន យូរនោះទេ សំខាន់មនុស្សស្រី ពីព្រោះស្រ្តីចូលចិត្តនៅ ភាពរ៉ូមេទិចណាស់ ប្រសិនបើបុរសមិនចេះបញ្ចេញនៅ ភាពរ៉ូមេទិច គឺស្រ្តី រូបនោះ មិនអាចរស់នៅជាមួយ បានយូរអង្វែងទេ។

៤.មានការឈ្លោះ រករឿងនឹងគ្នាៈ ការរស់នៅជាមួយគ្នា  មានតែការរករឿងឈ្លោះគ្នា នោះគឺពិបាកណាស់ ព្រោះភាគច្រើនមនុស្សប្រុស ជាអ្នកបង្ករឿងឈ្លោះ មិនមែនមនុស្សស្រីទេ ដូច្នេះរឿងទាំងនេះក៏ធ្វើឲ្យ ស្រី្តពិបាកក្នុងការរស់នៅ ជាមួយបុរសដែលបែបនេះផងដែរ។

៥.ការនៅកៀកគ្នា ជាមួយនិងស្រីដទៃនៅចំពោះមុខៈ នេះជាបញ្ហាដែលបុរសធ្វើមិនគប្បី ចំពោះស្រ្តីខ្លាំងណាស់ ដោយបង្ហាញនៅការ ផិតក្បត់ចំពោះមុខតែម្តង ដល់ថ្នាក់មិនអាចបន្តខ្សែជីវិតជាមួយគ្នាទៀតបាន។

ទាំងអស់នេះហើយជាទង្វើ ដែលបុរសធ្វើឲ្យស្រ្តីស្អប់។

នៅមានវគ្កបន្តទៀត សូមប្រិយមិត្តរង់ចាំទស្សនា៖

តើមិត្តនារីមួយចំនួនមាន ការស្អប់នឹងធុញទ្រាន់នៅបុរសដែលជា គូរស្នេហ៍ខ្លួនដូចខាងលើ ដែររឺទេ?

 

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]