បរទេស៖ ទំនើបកម្មនៃបច្ចេកវិទ្យាវៃឆ្លាត AI បានធ្វើឲ្យអ្នកជំនាញជាច្រើនជុំវិញពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះបច្ចេកវិទ្យានេះអាចបង្កនូវបញ្ហាមួយចំនួនដល់មនុស្សជាតិនាពេលអនាគត។

អ្នកវិទ្យាសាស្ត្រកំព្យូទ័រមួយរូបគឺលោក Jurgen Schmidhuber បានព្យាករណ៍ទុកមុនថា មនុស្សយន្តដែលបំពាក់ដោយបច្ចេកវិទ្យានេះ នឹងមានភាពវៃឆ្លាតជាងមនុស្ស នៅរយៈពេលពេលត្រឹម ៣០ ឆ្នាំខាងមុខ។  

លោក Jurgen Schmidhuber

គួររម្លឹកថា ក្រុមហ៊ុន Hanson Robotics ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង បានផលិតមនុស្សយន្តវៃឆ្លាត «Sophia» ដែលអាចនិយាយ និងប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងលក្ខខណ្ឌ ដ៏ពិសេសជាច្រើន។ ហើយ​ត្រូវ​បាន​គេរំពឹងថា អាចដណ្តើ​មការងារ​របស់​មនុស្ស​បាន​នាពេលអនាគត។

មនុស្សយន្ត Sophia

ជុំវិញរឿងរ៉ាវខាងលើនេះដែរ លោកបណ្ឌិត Subhash Kak ដែលជាសាស្ត្រាចារ្យខាងវិស័យបច្ចេកវិទ្យាកុំព្យូទ័រ បានព្រមានថា បច្ចេកវិទ្យា AI នឹងធ្វើឲ្យមនុស្សប្រមាណ ៨០០ លាននាក់ បាត់បង់ការងារធ្វើនៅរយៈពេល ១២ ឆ្នាំ ឆាប់ៗខាងមុខនេះ។ ព្រោះក្នុង​វិស័យ​ការងារ បច្ចេកវិទ្យា AI មាន​ភាព​ងាយ​ស្រួល និងចំណាយ​តិចជាង​ការជួល​មនុស្ស​​ឲ្យធ្វើការ។

ណ្ឌិត Subhash Kak

គួរបញ្ជាក់ទៀតថា ចំពោះលោក Ray Kurzweil វិញ ដែលជាប្រធានវិស្វករនៅក្រុមហ៊ុន Google បានអះអាងថាមនុស្សយន្ត AI ដែលមានភាពវៃឆ្លាតប្រហែល ឬស្មើនឹង​ភាព​វៃឆ្លាតរបស់មនុស្ស នឹងត្រូវ​បាន​ឃើញមាននៅរយៈពេលប្រហែល ១០ ឆ្នាំ ខាងមុខនេះឯង៕

លោក Ray Kurzweil
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]