ថៃ៖ កញ្ញា Ice Preechaya គឺជាតារាសម្ដែងស្រី និងបង្ហាញម៉ូតម្នាក់ ដែលត្រូវបានគេស្គាល់ និងចាត់ទុកថា ជាតារាល្បីលំដាប់ជួរមុខ ប្រចាំប្រទេសផងដែរ ដោយសារតែ នាងពោរពេញទៅដោយទេពកោសល្យសិល្បៈ។

ប្រិយមិត្តប្រាកដជាធ្លាប់បាន ទស្សនានូវភាពខ្សែយន្តមួយចំនួន ដែលនាងបានសម្ដែងហើយ ព្រោះសុទ្ធសឹងតែទទួលបាន ការគាំទ្រខ្លាំងមែនទែន បូកផ្សំជាមួយភាព ក្រមិចក្រមើមរបស់នាង នៅក្នុងការសម្ដែង គឺមានភាពទាក់ទាញ។

ជាពិសេស Preechaya នាងដើរតួរបានយ៉ាងសម ទៅតាមសាច់រឿង មិនថាបែបកំប្លែង មនោសញ្ចេតនា ឬក៏រឿងបែបរន្ធត់នោះទេ។ 

ដោយឡែក បើនិយាយពីរូបសម្រស់ របស់តារាស្រីវ័យ ២៨ឆ្នាំរូបនេះវិញ នាងនៅតែអាចរក្សាបានរាងដ៏ស្លីម ស្រឡូន ស្បែកស ស្អាត ជាពិសេសផ្ទៃមុខពោរពេញដោយមន្តស្នេហ៍ ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់នាង កាន់តែលេចធ្លោខ្លាំង ពីសំណាក់អ្នកគាំទ្រ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ Preechaya នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបានថតនៅក្នុងកម្មវិធី ខួបកំណើតរបស់នាង បើក្រឡេកទៅមើលរូបភាពទាំងនោះ គឺថាឆ្នាំនេះ នាងពិតជាសុិចសុីខ្លាំងណាស់ នាងស្លៀករ៉ូបឈុតពណ៌ក្រហមឆែក មើលទៅទាក់ភ្នែកខ្លាំងណាស់ និងគួរឲ្យស្រលាញ់ទៀតផង ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

Icepreechaya សុិចសុីកប់តែម្ដងក្នុងពីធីខួបកំណើតនាង
Icepreechaya សុិចសុីកប់តែម្ដងក្នុងពីធីខួបកំណើតនាង
Icepreechaya សុិចសុីកប់តែម្ដងក្នុងពីធីខួបកំណើតនាង
Icepreechaya សុិចសុីកប់តែម្ដងក្នុងពីធីខួបកំណើតនាង
Icepreechaya សុិចសុីកប់តែម្ដងក្នុងពីធីខួបកំណើតនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]