ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីនាគ នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលជាកូនប្រុសរូបសង្ហា របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះកំពុងតែទទួលបាននូវប្រជាប្រិយយ៉ាងខ្លាំង ពីសំណាក់ទស្សនិជនជាច្រើន ជាពិសេសគឺមិត្តៗយុវវ័យតែម្តង។

តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស សុវត្ថិ មុនីនាគ

ហើយថ្វីត្បិតតែឈានជើងចូលប្រឡូក នៅក្នុងវិស័យសិល្បៈចម្រៀង ក៏ពិតមែន ប៉ុន្តែម្ចាស់បទ «នឹករឿងខ្លះ» រូបនេះ ទទួលបាននូវការស្រលាញ់រាប់អានមិនតិចទេពីអ្នកគាំទ្ររបស់ខ្លួន ទាំងប្រុសទាំងស្រី។

ក្នុងវ័យ ១៨ឆ្នាំ តារាចម្រៀង សុវត្ថិ មុនីនាគ ដែលជាកូនប្រុសទី២ក្នុងត្រកូលលោក ព្រាប សុវត្ថិ ក៏មានរូបសម្បត្តិស្រស់សង្ហា ជាទីពេញចិត្តមហាជនជាច្រើន។ ហើយបើងាកទៅមើល ពីរូបសម្រស់របស់លោក សុវត្ថិ មុនីនាគ កាលពីនៅវ័យកុមារវិញ ក៏គួរឱ្យក្នាញ់ណាស់ដែរ។

នេះបើយោងតាម រូបថតកាលពីនៅវ័យកុមារមួយសន្លឹក ដែលបានបង្ហោះនៅក្នុងអីុនស្តាក្រាមកាលពីម្សិលមិញ។

ដោយនៅក្នុងនោះដែរ តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីនាគ ក៏បានរៀបរាប់ប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ 

«My dad love these hair styles that’s why he always cuts my hair like that. When I was kid cute ort (ប៉ារបស់ខ្ញុំស្រលាញ់ស្ទាយម៉ូតសក់បែបនេះ នេះជាមូលហេតុដែលគាត់តែងតែកាត់សក់ម៉ូតនេះឱ្យខ្ញុំ កាលពេលខ្ញុំនៅក្មេង ឃ្យូតអត់!)» 

ទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖

តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីនាគ ក្នុងវ័យ ១៨ ឆ្នាំ
តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីនាគ ក្នុងវ័យ ១៨ ឆ្នាំ
តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីនាគ ក្នុងវ័យ ១៨ ឆ្នាំ
តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីនាគ ក្នុងវ័យ ១៨ ឆ្នាំ
តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីនាគ និងលោក ព្រាប សុវត្ថិ ជាឪពុក
រូបថតតារាចម្រៀង សុវត្ថិ មុនីនាគ កាលពីកុមារភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ