រុស្ស៊ី៖ អ្នកវិទ្យាសាស្ត្រជាច្រើន បានព្យាយាមបង្កើតបច្ចេកវិទ្យា ក្នុងការបើកបរឡានដោយគ្មានតៃកុង ដើម្បីបំពេញតម្រូវត្រូវការ របស់មនុស្សជាតិ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ Yandex ដែលជាក្រុមហ៊ុនមកពីប្រទេសរុស្ស៊ី ក៏បានបង្ហាញពីសមិទ្ធផលរបស់ខ្លួន ក្នុងការបង្កើតកម្មវិធីបើកបរស្វ័យប្រវត្តិ នៅក្នុងវីដេអូឃ្លីបមួយ ដែលបង្ហោះនៅលើអីុនធឺណែត។

តាមរយៈវីដេអូឃ្លីបនោះ បានបង្ហាញឲ្យឃើញ ពីការធ្វើតេស្តបើកបរដំបូងគេបង្អស់របស់ Yandex លើផ្លូវសាធារណៈមួយកន្លែង ស្ថិតក្នុងទីក្រុងម៉ូស្គូ ដែលជារដ្ឋធានីរបស់ប្រទេសរុស្ស៊ី។

រថយន្តដ៏ពិសេស និងអស្ចារ្យនេះ មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗជាច្រើន ធានាសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរ ក៏ដូចជារួមបញ្ចូលនូវប្រព័ន្ធកាមេរ៉ាអុបទិកជាដើម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន ក៏កំពុងតែសាកល្បង និងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបររថយន្ត ដោយស្វ័យប្រវត្តិរបស់ពួកគេផងដែរ ៕ 

ទស្សនាវីដេអូខាងក្រោម៖

ការសាកល្បង បច្ចេកវិទ្យាក្នុងការបើកបរឡាន ដោយគ្មានតៃកុង
ការសាកល្បង បច្ចេកវិទ្យាក្នុងការបើកបរឡាន ដោយគ្មានតៃកុង
ការសាកល្បង បច្ចេកវិទ្យាក្នុងការបើកបរឡាន ដោយគ្មានតៃកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]